Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​រថយន្ត បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​

spot_img

​ខេត្តរតនគិរី ៖ សេចក្តី​ការណ៍​ពី​ខេត្ត​រតនគីរី បាន​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​រថយន្ត​បណ្តាល​ឲ្យ​ហេតុការណ៍​គ្រោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​។​

​នគរបាល​បាន​បញ្ជាក់ថា រីឯ​ម៉ូតូ​១​គ្រឿង​ម៉ាក wave ពណ៌​ខៀវ បើកបរ ដោយ ឈ្មោះ​សេវ ផៀក​ភេទ​ស្រី អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី (​ស្លាប់​)​។​

​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ត​បង្ក​១​គ្រឿង​ម៉ាក Ford ranger ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ រតនគិរី 2C-7171​អ្នកបើកបរ​មិន ត្រូវបាន​ស្គាល់ អត្តសញ្ញាណ ក្រោយ​កើតហេតុ​ចុះ​រត់គេចខ្លួន​បាត​ស្រមោល​។​
​ក្រោយពេល​កើតហេតុ​រួច​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​វាស់វែង​និង​ធ្វើលិខិត​ប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​មធ្យោបាយ​ទាំង​២​គ្រឿង បាន​រឹបអូស​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×