Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​កត់​ឆ្នោត​វៀតណាម​P9​ដ៏​ធំ​មួយកន្លែង កំពុងដំណើរការ​យ៉ាង​រលូន នៅ​ផ្លូវ​ជ្រោះ​បាត់​ស្នេហ៍ ជាប់​ផ្សារ​សាំ​ហាន់​

spot_img

​ភ្នំពេញ ៖ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​កត់​ឆ្នោត​វៀតណាម​P9​ដ៏​ធំ​មួយកន្លែង កំពុង​សប្បាយ​កើប​លុយ​យ៉ាង​គគ្រឹកគគ្រេង និង​បើក​លេង​យ៉ាង​រលូន​ជា​យូរ​ឆ្នាំ​មកហើយ នៅតាម​បណ្ដោយ​ផ្លូវ​ទៅ​ជ្រោះ​បាត់​ស្នេហ៍ ជាប់​ផ្សារ​សាំ​ហាន់ ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មិនទាន់​ឃើញ​មាន​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​រូប​ណា​ចុះបង្ក្រាប​ឡើយ ដែល​ផ្ទុយ​ពី​ប្រសាសន៍​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក​ជា ពិសី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ រួមទាំង​លោក​ហ៊ា ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ មាន​ចំណាត់ការ​ចុះបង្ក្រាប​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​មួយ​នេះ ខណៈដែល​ម្ចាស់​ទីតាំង កំពុងបើក​លេង​គគ្រឹក​គគ្រេង​យ៉ាង​រលូន ដោយ​មិន​ខ្លាចញញើត​អ្វី​បន្តិច​សោះឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​កត់​ឆ្នោត​ខាងលើ សង្ឃឹមថា លោក​អភិបាលខណ្ឌ និង​មាន​ចំណាត់ការ​ចុះបង្ក្រាប​នូវ​ល្បែងស៊ីសង​ឆ្នោត​វៀតណាម ដុះ​ស្លែ​ខាងលើ​មួយ​នេះ​ផង ខណៈ​កន្លងមក​លោក​អភិបាលខណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​ជាច្រើន​កន្លែង​រាល់​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

spot_img
×