Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​លើ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិកា​រប​ច្ចេក​ទេស កម្ពុជា​ជប៉ុន ក្នុង​វិស័យ​ប្រព័ន្ធ​ទឹក​កខ្វក់ និង អនាម័យ

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ ស្ថានទូត​ជប៉ុន តំណាង JICA បានរួម​គ្នា​បើក​កិច្ចប្រជុំ​ទ្វេភាគី​លើក​ទី​២ ផ្តោត​សំខាន់​លើ​ប្រធានបទ​“​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​ក្នុង វិស័យ​ប្រព័ន្ធ​ទឹក​កខ្វក់ និង អនាម័យ ទាំង​ថ្នាក់​ជាតិ និង ថ្នាក់ក្រោម​ជាតិ​” ក្រោយពី​មាន​ការចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ជាមួយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ (MLIT) កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណការ និង ដឹកជញ្ជូន​។​

​កិច្ចប្រជុំ​ទ្វេភាគី​ដឹកនាំ លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង លោក ម៉ាកូ​តូ ម៉ា​ហ្សឹ​បារ៉ា (Mr. Makoto Matsubara) ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ឋ​លូទឹកកខ្វក់ និង​មាន​ការចូលរួម​ពី​តំណាង​មក​ពី​ស្ថានទូត​ជប៉ុន តំណាង JICA ប្រចាំ​នៅ​កម្ពុជា តំណាង​មកពី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ (MLIT) តំណាង​ពី​ទីក្រុង​គី​តា​គ្យូ​ហ្សឹ (Kitakyushu) តំណាង​ពី​ក្រសួង​សេដ្ឋកិច្ច​-​ហិរញ្ញវត្ថុ ក្រសួង​បរិស្ថាន សាលា​រាជធានី​ភ្នំពេញ តំណាង​ពី​អគ្គនាយកដ្ឋាន​បច្ចេកទេស នាយកដ្ឋាន​សំណង់​ប្រព័ន្ឋ​ចម្រោះ​ទឹក​កខ្វក់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង មន្ត្រី​ជំនាញ​នាយកដ្ឋាន​ពាក់ព័ន្ឋ ។​

​លោក តូច ចាន់​កុសល បាន​ថ្លែងថា ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា ឆ្នាំ​២០២៥ ក៏​ដូចជា​ការឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៣ ការរៀបចំ​គ្រប់គ្រង បណ្តាញ​​លូ​ទឹក​សំណល់ ប្រព័ន្ធ​បង្ហូរទឹក អនាម័យ និង សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​គឺជា​កិច្ចការ​យ៉ាងសំខាន់​ដែល​យើង​ត្រូវ​ធ្វើ​រួមគ្នា ក្នុង​ការលើកស្ទួយ​សុខមាលភាព​ប្រជាពលរដ្ឋ បរិស្ថាន ថែរក្សា​លំនឹង និង បង្កើន​សេដ្ឋ​កិច្ច​​នៅក្នុង​ប្រទេស​នីមួយៗ និង​សកល​ផង​ដែរ​សម្រេច​អោយបាន “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGS) មុន​ឆ្នាំ​២០៣០” ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​នូវ​គម្រោង​ជំនួយ​​សហប្រតិបត្តិការ​បច្ចេកទេស (TCP) ក​ម្រឹត​ជាតិ និង ក​ម្រឹត​ថ្នាក់ក្រោម​ជាតិ​ទាក់ទង​នឹង​ការរៀបចំ​គោលនយោបាយ បទដ្ឋាន​បច្ចេកទេស ផែនការមេ យុទ្ធសាស្ត្រ និង ពង្រឹង​ស្ថាប័ន​ជំនាញ​ទាក់ទង​នឹង​វិស័យ​ទឹក​កខ្វក់​។​

​ជា​ការឆ្លើយតប រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​នូវ​សំណើ និង ចាត់​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​លម្អឹត​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ និង​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​គម្រោង​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×