Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ឃ្លាំង​ស្តុក​គ្រឿងសំណង់​មួយកន្លែង​នៅ​សង្កាត់​បឹងទំពុន​ទី​២

spot_img

​ភ្នំពេញ​៖​មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​គ្រឿងសំណង់​មួយកន្លែង យ៉ាង​សន្ធោរ​សន្ធៅ នៅ ម៉ោង​ជិត​២​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​នេះ ស្ថិតក្នុង​ក្រុមទី​១ ផ្លូវ 87BT ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​។​

​យោងតាម​សមត្ថកិច្ច​និង​អាជ្ញាធ​ត​ខណ្ឌមានជ័យ​បាន​បញ្ជាក់ថា ៖​ឃ្លាំង​ខាងលើ ជាឃ្លាំង​ស្តុក​ទៅដោយ​សោរ​ទ្វា ថ្នាំលាប​ពណ៌ និង​សាំង​ក្រអូប​ជាច្រើន របស់​ម្ចាស់ផ្ទះ​ឈ្មោះ លោក ឈិ​ត សុកន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ បំរើកា​រងារ​ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​។​

​ក្នុង​ហេតុ​ការ​ណ៌ នោះ​កម្លាំងចម្រុះ​មាន កម្លាំង​នគរបាល​ខណ្ឌ កម្លាំង​អាវុធហត្ថ​ខណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ ពិសេស​ដែលមាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ដល់ទី​តាំង​កើតហេតុ​ផងដែរ​។​

​ក្រោយ​ការអន្តរាគមន៍ យ៉ាង​យកចិត្តទុកដាក់​របស់​កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​អគ្គីភ័យ​រួចមក ត្រូវ​រលត់​ទាំងស្រុង ទៅវិញ​ក្នុង​រយៈពេល​១​ម៉ោង​កន្លះ ដោយ​មិន​បណ្តាល​ឲ្យ​មានការ​រាលដាល ដល់​លំនៅឋាន​អ្នកជិតខាង ប៉ុន្តែ​អ្វី​ជាការ​សោកស្តាយ គឺ​ឃ្លាំង​ស្ទើរតែ​ទាំងមូល ត្រូវ​អណ្តាតភ្លើង​បំផ្លាញ​អស់​ស្ទើរតែ​ទាំងស្រុង ដោយសារ​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​ខាងលើ មាន​លក្ខណៈ​តូចចង្អៀត​ពិបាក សម្រាប់​រថយន្ត​ពន្លត់អគ្គីភ័យ ចូលមក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ បាន​ទាន់ពេលវេលា​។​

​ក្នុងករណី​ខាងលើនេះ ពុំ​បណ្តាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងរបួស​ឡើយ ។​ដោយ​ក្នុង ហេតុ​ការ​ណ៌​នោះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​សរុប​ចំនួន​១៦​គ្រឿង ក្នុងនោះ​ឡាន​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន ០១ គ្រឿង​ដោយ ប្រើប្រាស់​ឡានទឹក​៣១​ឡានទឹក ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ ។​

​អាជ្ញាធរ​ខណ្ឌ​បានឱ្យដឹងថា​៖​ចំពោះ​មូលហេតុ នៃ​ការឆាបឆេះ នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ រង់ចាំ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ៕​ ​ដោយ​៖​ជាលី​

spot_img
×