Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបញ្ជាការ​ជួរមុខ បើក​វគ្គ​បណ្តុះបណ្តាល​ពី​វិធីសាស្ត្រ​ជួយសង្គ្រោះ និង​អភិរក្ស​អណ្តើក​សមុទ្រ

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ទីបញ្ជាការ​ជួរ​មុខ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី លក្ខណៈ​ជីវសាស្ត្រ វិធីសាស្ត្រ​ជួយសង្គ្រោះ បច្ចេកទេស​ដាក់​ស្លាក​សម្គាល់ និង​ការអភិរក្ស​អណ្តើក​សមុទ្រ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រោម​វត្តមាន ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម មេបញ្ជាការរង ឯកឧត្តម អនុប្រធាននាយកដ្ឋាន កម្លាំង​ទី​បញ្ជាការ​ជួរមុខ និង​មន្ត្រី​ស្ថាប័ន​គន្លឹះ​មួយ​ចំនួន​ទៀត​។ វគ្គ​បណ្តុះបណ្តាល​នេះ ចូលរួម​សហការ ដោយ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ ប្រចាំ​ប្រទេស​កម្ពុជា មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ក្នុង​គោលបំណង​រួម​សហការ​គ្នា ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​ផ្សេងៗ​ក្នុង​បាតសមុទ្រ ជាពិសេស​សត្វ​អណ្តើក​សមុទ្រ អោយបាន​គង់វង្ស​៕ ដែន សីមា​

spot_img
×