Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ៖ អយ្យការ​កំពុងដំណើរកា​រ​នីតិវិធី ករណី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍ទោ សយ ចាន់​ធឿន បាន​ប្រើ​ហិង្សា​បង្ខាំង​ទុក​និង​គំរាម​សម្លាប់​ស្ត្រី​ម្នាក់ នៅ​ឃុំ​ត្រែងត្រយឹង

spot_img

​កំពង់ស្ពឺ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​អនុញ្ញាត​បំភ្លឺ​ជូន​សាធារណជន និង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Sibonthol Duong បាន​ផ្ញើ​សារ​ចូលក្នុង គេហទំព័រ​សម្ដេច​ក្រឡា​ហោម សូម​សម្ដេច​ជួយ​អន្ដរាគមន៍ រក​យុត្ដិធម៌​ជូន​ប្អូនស្រី​ជីដូនមួយ​របស់ខ្ញុំ​ផង​ដែល​ជនល្មើស​មានឈ្មោះ សយ ចាន់​ធឿន បាន​ប្រើ​ហិង្សា​បង្ខាំង​ទុក​និង​គំរាម​សម្លាប់ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ បែរជា​សមត្ថកិច្ច​នគ​របាល​ជួយ​អន្ដរាគមន៍​រំដោះ​ជនរងគ្រោះ​រួច​មិន​ហ៊ាន​ចាប់​ជនបង្ក​បែរជា​គោរព​ជនល្មើស​នោះ​ទៅវិញ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ សូម​គោរព​ជម្រាបជូន​ថា ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក តេ​ឡេ​ក្រាម លេខ​ទូរស័ព្ទ​015304151 ឈ្មោះ ឌួង ហេ​ម៉ាលី​ស បានស្នើ​សុំ​ឲ្យ​ជួយ​អន្ដរាគមន៍​ព្រោះ​មាន​គេ​គំរាម​បាញ់​ជើង​ខ្ញុំ ឥឡូវ​ខ្ញុំ​ឈឺក្បាល​ខ្លាំងណាស់ ខ្ញុំ​កំពុង​ត្រូវគេ​បង្ខាំង​ទុក​នៅផ្ទះ​មួយកន្លែង​នៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ។ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច បាន​បញ្ជា​ទៅ​នគរបាល​មូលដ្ឋាន​ចុះទៅ​កាន់​គោលដៅ​ដែល​ជន​នោះ​ប្រាប់​បន្ទាន់ រួច​កំលាំង​នគរបាល​ស្រុក​ភ្នំស្រួច​បាន​គោរព​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​និង​តំណាង​អយ្យការ​ដើម្បី​ស្នើសុំ​យោបល់ និង​ចុះ​ប្រតិ​ប​ត្ដិ​ការ ជាក់ស្ដែង​កម្លាំង​មូលដ្ឋាន​បា​នរក​ទីតាំង​ផ្ទះ​នោះ​ឃើញ​និង​បាន​នាំ​ស្ដ្រី​ឈ្មោះ ឌួង ហេ​ម៉ាលី​ស មកកាន់​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ម្ដុំ​ផ្សារ​ត្រែងត្រយឹង ប៉ុន្តែ​ស្ដ្រី​ខាងលើ​និង​ក្រុមគ្រួសារ​បាន​សុំឱ្យ​សមត្ថកិច្ច​នគរបាល​ជួយ​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ លុះ​សមត្ថកិច្ច​បញ្ជូន​មកដល់​មន្ទីរពេទ្យបង្អែក​ខេត្ត ក្រុមគ្រួសារ​និង​សា​ម៉ី​ខ្លួន​បាន​ប្រាប់ថា គាត់​មិន​សំរាក​នៅ​មន្ទីរពេទ្យ​ខេត្ដ​ទេ​គឺ​គាត់​សុំ​បន្ដទៅ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ ងាយស្រួល​ជាង ចំពោះ​បញ្ហា​ផ្សេងទៀត​រង់ចាំ​គាត់​ត្រឡប់មកវិញ បញ្ជាក់ ស្ដ្រី​ខាង​មិនបាន​ប្រាប់ថា អ្នកណា​ជា​ជនបង្ក​ឬ​ជនល្មើស​នោះទេ គ្រាន់តែ​សុំឱ្យ​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​រំដោះ​និង​ជូន​គាត់​មក​ពេទ្យ​តែប៉ុណ្ណោះ ។

​លុះដល់​ថៃ្ង​ទី​២៤ ខែមករា ឆ្នាំ​២០២១ ស្ដ្រី​ឈ្មោះ ឌួង ហេ​ម៉ាលី​ស អាយុ​៤១​ឆ្នាំ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អយ្យការ អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ប្ដឹង​ឈ្មោះ សូ​យ ចាន់​ធឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ទីលំនៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ យោធា ថ្នាក់​ឧត្ដមសេនីយ៍ទោ នាយករង​ទីចាត់ការ​អភិវឌ្ឍន៍​អគ្គបញ្ជាការ​នៃ​ក្រសួងការពារជាតិ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១១៦ ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ បច្ចុប្បន្ន​អយ្យការ កំពុងដំណើរការ​នីតិវិធី ។ ចំពោះ​បងប្អូន​ស្ដ្រី​ខាងលើ ដែល​បាន ខម​មិន​ថា​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ហើយ​សមត្ថកិច្ច​ដោះលែង​ជនល្មើស​និង​គោរព​ជនល្មើស នោះ​មិនមែនជា​ការពិត​ទេ ។

​អាស្រ័យហេតុនេះ សូម​សាធារណជន អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មេត្តា​ជ្រាប និង​ត្រូវ​ជឿជាក់​មកលើ​សមត្ថកិច្ច កុំ​ទាន់​ប្រើការ​វិនិច្ឆ័យ​មុន​ហេតុការណ៍​លទ្ធផល​ស្រាវជ្រាវ​ការពិត ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×