Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖ ការអភិរក្ស​សត្វ​ត្រ​យ៉ង​គឺជា​ចំណុច​ចាក់​ឬ​ស​ជា​តម្លៃ​ជីវសាស្ត្រ និង​សេដ្ឋកិច្ច​

spot_img

​ភ្នំពេញ ​៖​ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​នៅ​ទីស្តីការក្រសួង បាន​ថ្លែង​ពី​ការកើនឡើង​សត្វ​ត្រ​យ៉ង​ដែល​ជា​សត្វ​បក្សី​កម្រ និង​ការរៀបចំ​បង្កើត​ឧទ្យាន​ជាតិ​កោះរ៉ុង​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​តាម​រយៈ​សំណើ​ក្រសួងបរិស្ថាន​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​នេះ បាន​ផ្តោត​សំខាន់​លើ​ការការពារ​ប្រកប​ដោយ​ភាពជោគជ័យ​ចំពោះ​បក្សី​ត្រ​យ៉ង​។ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការប្រឹងប្រែង និង​ការគិតគូ​របស់​ក្រសួង​ក្នុង​ការថែរក្សា​អភិរក្ស​ព្រៃឈើ គឺជា​ការរក្សា​បាន​នៅ​តំបន់​ជីវិត​សត្វ​ទាំងឡាយ​ក្នុង​តំបន់​ការពារ​ដែល​មាន​តម្លៃ​ទាំង​ជីវសាស្ត្រ និង​សេដ្ឋកិច្ច​សម្រាប់​សហគម​ន៍​ទូទៅ​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​៖ “​ពិត​ហើយ យើង​និយាយ​ថា​យើង​អភិរក្ស​សត្វ​ត្រ​យ៉ង ប៉ុន្តែ​យើង​មិនមែន​រក្សា​ត្រឹមតែ​សត្វ​ត្រ​យ៉ង​ប៉ុណ្ណោះ​ទេ យើង​អភិរក្ស​ព្រៃ​ទាំងអស់ និង​សត្វ​ទាំងអស់​ដែល​នៅក្នុង​ទីនោះ​។ ការប្រឹងប្រែង និង​ការគិតគូ​របស់​ក្រសួង​គឺ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​យល់​ពី​តម្លៃ​ជីវសាស្ត្រ និង​តម្លៃ​សេដ្ឋកិច្ច ដោយសារ​តែ​សត្វ​កម្រ​ត្រ​យ៉ង​នេះហើយ បានជា​អេកូ​តំបន់​ទេសចរណ៍​តំបន់​នោះ​មាន​ភាពរស់រវើក និង​ចាប់ផ្តើម​ចាក់​ឬ​ស​នៅ​ទីនោះ​”​។​

​កត្តា​អំណោយផល​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ ស្ថេរភាព គឺជា​ចំណុច​ចលករ​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​ការអភិរក្ស​តាមរយៈ​ការ​ទស្សនា​របស់​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​បាន​ធ្វើដំណើរ​ដោយ​សេរីភាព​ទៅ​កាន់​តំបន់​អ​ភ​រិក្ស​នៅ​ទូទាំង​ប្រទេស​។ បើ​តាម​ការបញ្ជាក់​ពី​អង្គការ BirdLife សត្វ​ត្រ​យ៉ង​ចង្កំ​កសមាន​វត្តមាន​នៅ​កម្ពុជា​ចន្លោះ​ពី​៦៤៦​ក្បាល​ទៅ​៩៩៣​ក្បាល ពី​ឆ្នាំ​២០១៣-​ឆ្នាំ​២០១៧៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×