Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​កិន​បែកក្បាល​ស្លាប់ នៅ​ឃុំ​បិត​ត្រាំ​ង

spot_img

ខេត្ត​ព្រះសីហនុ​៖ ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១១ និង​២៥​នាទី ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លើផ្លូវ​បេតុង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ម៉ាក ASIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហនុ​3A-0212 បាន​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ស្ត្រី​ម្នាក់​ទៀត​រងរបួស​ធ្ងន់​។

សមត្ថកិច្ច ឲ្យដឹងថា ជនរងគ្រោះ​ទាំង​ពីរ​ខាងលើ មាន​លំនៅដ្ឋាន​នៅក្នុង​មូលដ្ឋាន​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​​ព្រះសីហនុ​។ ចំណែក​អ្នកបើកបរ​រថយន្ត សមត្ថកិច្ច បញ្ជាក់ថា នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​នៅឡើយ​ទេ ហើយ​គ្រោះថ្នាក់​នេះ មាន​ទិសដៅ​ពី​លិច​ទៅ​កើត​ស្របគ្នា ដោយ​ពេល​ជួប​គ្រោះថ្នាក់ រថយន្ត​ដឹក​ដី បាន​បើក​បត់​ឆ្វេង ត្រឡប់​ថយក្រោយ ក៏​បុក​នឹង​ម៉ូតូ ១​គ្រឿង ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ខៀវ គ្មាន​ផ្លាកលេខ អ្នក​បើកបរ​ឈ្មោះ នួន រ៉ាវី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ដឹក​ប្រពន្ធ​ឈ្មោះ អ៊ិន សា​រ៉ា ភេទ ស្រី អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដែល​មាន​ទិសដៅ​ស្របគ្នា​។

គ្រោះថ្នាក់​នេះ បាន​បណ្ដាលឲ្យ​ឈ្មោះ​នួន រ៉ាវី អ្នកបើកបរ​ម៉ូតូ ត្រូវ​រថយន្ត​កិន​ចំ​ក្បាល​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ និង​ភរិយា​ឈ្មោះ អ៊ិន សា​រ៉ា រងរបួស​ធ្ងន់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​។

ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត ដឹក​ដី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក៏​បាន​គេចខ្លួន​បាត់ មុន​ពេល​សមត្ថកិច្ច ចុះ​ទៅដល់​ទី​កន្លែង​កើតហេតុ​។ យ៉ាងនេះក្តី សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ជន​បង្កហេតុ​យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

ចំណែក​រថយន្ត និង ម៉ូតូ ត្រូវ​សមត្ថកិច្ច​បាន​នាំយក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕ ដោយ ៖ ប៊ួន ណា​រិទ្ធ​

spot_img
×