Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពី​មានការ​លើកឡើងថា ឈ្មួញ​កាប់​ឈើ​នៅ​ខេត្តស្ទឹងត្រែង សមត្ថកិច្ច​ចុះទៅ​រាប់​គល់​

spot_img

​ស្ទឹងត្រែង ៖ កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ខេត្តស្ទឹងត្រែង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​បរិស្ថាន បាន​ចុះ​ស្រាវជ្រាវ​ករណី​ឈ្មួញ​ឈើ កាប់​ផ្តួលរំលំ​នៅ​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​-​ក្រចេះ​។​
តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ទី​តាំង​ដើមឈើ​នៅសល់តែ​គល់​ក្រោយ ពី​មានការ​លើកឡើងថា មាន​ឈ្មួញ​កាប់​ឈើ​នៅ​ព្រំប្រទល់​ទឹកដី​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ជាប់​ខេត្តក្រចេះ​។​
ការចុះ​ស្រាវជ្រាវ​នេះ ធ្វើឡើង​កាលពី​កន្លងទៅ​ថ្មីៗ​នេះ ដោយ​ប្រើ​មធ្យោបាយ​ជិះ​ម៉ូតូ​នៅ​ថ្ងៃទី 15 -16 ខែកុម្ភៈ ឆ្នាំ 2021​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​ឲ្យ​ដឹងថា អស់​រយៈពេល​ជាច្រើន​ថ្ងៃ​បាន​ចុះទៅ​ស្រាវជ្រាវ​ឃើញថា មាន​ជា​រណ្ដៅ​(​ឈើ​ច្បោះ​) ដែល​ត្រូវបាន​កាប់រំលំ​នៅ​ចំណុច​អូរ​ឈ្លី​កលើ (590652-1456894) អូរ​ខ្សាច់​ស្វា​( 590590-1459185) អូរ​តា​ពណ៌ (590537-1454189) ផ្លូវបំបែក​ជា​បី​ចូល​ក្រុមហ៊ុន​ស៊ី​បាយ​អូ​តិក ចូលទៅ​អូរ​គ្រាក់​, ចូលទៅ​បុសខ្នុរ (595423-1451578) ផ្លូវបែក​អូរ​ឡង់​ចូលទៅ​ក្រុមហ៊ុន (595836-1451783) ភ្នំ​ក្រហម​(591293-1460268) មាន​ចំការ និង​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ប្រហែល​២០​នាក់ (​ធ្វើ​ចំការ និង​កាប់​ឈើ​) ។ ការស្រាវជ្រាវ​រកឃើញ​គល់ឈើ​កាប់​ចំនួន​១៧៨​គល់ ។
ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ពួកគាត់​កាប់​ឈើ​លក់​ឱ្យឈ្មោះ​តា​ហៃ នៅ​ក្រុមហ៊ុន នៅ​ចំណុច​អូរ​គ្រា​ក់ជាប់​ក្រុមហ៊ុន​ស៊ី​បាយ​អូ​តិក ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​៦០០.០០០​រៀល​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×