Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការក្រៅរដ្ឋាភិបាល សម្ពោធ​បើក​ការិយាល័យ ពង្រីក​គម្រោង​សហគ្រិន​នារី​សកម្ម នៅតាម​បណ្តាល​ខេត្ត​មាន​សក្តានុពល​

spot_img

​កំពង់ចាម ៖ អង្គការ​ផេ​ក​ខេ​ម​បូ​ឌាំ​(Pact Cambodia)​បានធ្វើការ​ព​ង្រឹ​ក​គម្រោង​សហគ្រិន​នារី​សកម្ម តាមរយៈ​ការបើក​ការិយាល័យ​របស់ខ្លួន​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២១​កន្លងមកនេះ ដើម្បី​បណ្តុះបណ្តាល​ដល់​នារី​ខ្មែរ ឲ្យ​មាន​ភាព​សកម្ម​ក្នុង​វិស័យ​សហគ្រិន នៅតាម​បណ្តាល​ខេត្ត​នានា​។​

​យោង​អង្គការ​(​ផាក​)​បានបញ្ជាក់​ពិធី​នេះ មានការ​ចូលរួម​ពី​ប្រមាណ​៤០​នាក់ ពី​សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល ដៃគូ យុវជន អាជ្ញាធរខេត្ត​ដែល​មកពី​មន្ទីរ​ព័ត៌មាន និង​មន្ទីរអប់រំ យុវជន និង​កីឡា​។​
​អង្គការ (Pact Cambodia)​បាន​បញ្ជាក់ថា ការបើក​ការិយាល័យ​នាពេលនេះ​នឹង​ផ្តល់​ភាពជា​វិជ្ជមាន ដល់​សហគ្រិន​ស្ត្រី​វ័យក្មេង​ឱ្យបាន​កាន់តែច្រើន នាពេល​បច្ចុប្បន្ននេះ គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) បាន​ពង្រីក​ការិយាល័យ​គម្រោង​ទៅដល់​ខេត្តកំពង់ចាម ដើម្បី​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី​វ័យក្មេង និង​យុវជន​នៅក្នុង​ខេត្ត​មួយ​នេះ​។​

​លោកស្រី Hanh Nguyen នាយិកា​ស្ដីទី​នៃ​បេសកកម្ម​ទីភ្នាក់ងារ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ USAID ប្រចាំ​កម្ពុជា បាន​ថ្លែងថា សេវា​ជាច្រើន​សម្រាប់​សហគ្រិន​វ័យក្មេង​កម្ពុជា​មានតែ​នៅ​រាជធានី​ភ្នំពេញ​។ ស្ត្រី និង​បុរស​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ជំនួយ​បែបនេះ​។​

​លោក​ស្ត្រី​ថ្លែងថា ៖«​តាមរយៈ​ការិយាល័យ​គម្រោង​សហគ្រិន​នារី​សកម្ម (WE Act) នៅ​ថ្នាក់​ខេត្ត ទីភ្នាក់ងារ USAID បាន​នាំមក​នូវ​សេវា​ទាំងនេះ​នៅ​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ការបើក​ការិយាល័យ​គម្រោង​នេះ​នៅ​ខេត្តកំពង់ចាម​។ នៅ​ចុងខែ​នេះ WE Act ក៏​នឹង​ផ្តល់ជូន​សេវា​នៅ​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​ផងដែរ​»​។​
​គម្រោង​សហគ្រិន​នារី​សកម្ម គឺជា​គម្រោង​រយៈពេល ៥ ឆ្នាំ​ដែល​អនុវត្ត​ដោយ​អង្គការ​ផេ​ក​កម្ពុជា និង​ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បី​គាំទ្រ​ដល់​ស្ត្រី​វ័យក្មេង​នៅតាម​ទីប្រជុំជន​នានា​ក្នុងប្រទេស​កម្ពុជា​ដើម្បី​ទទួលបាន​សិទ្ធិ​សេដ្ឋកិច្ចសង្គម​របស់​ពួកគេ និង​យល់ដឹង​ពី​មាគ៌ា​ឆ្ពោះទៅរក​ការផ្តល់​សិទ្ធិអំណាច និង​ភាពជោគជ័យ​ក្នុងនាម​ជា​សហគ្រិន និង​អ្នកដឹកនាំ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​

​គម្រោង WE Act មាន​មោទកភាព​ដែល​ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរខេត្ត ដោយ​ពិធី​នេះ​មាន​វត្តមាន​លោកស្រី ប៉ាង ដា​នី អភិបាលរង​ខេត្តកំពង់ចាម និង​លោកស្រី ឯម ថា​វី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ចាម បាន​ចូលរួម​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×