Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការតាំងពិព័រណ៍ និង​លក់​សៀវភៅ​ដ៏​ធំ​បំផុត លំដាប់​ពិភពលោក បាន​ត្រឡប់មកវិញ​ ​ជាមួយនឹង​ការដាក់​លក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​

spot_img

​រីករាយ​ជាមួយនឹង​សៀវភៅ​ប្រមាណ​២០​លាន​ក្បាល ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​រហូតដល់​៩០% នៅលើ​គេហទំព័រ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១

​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១៖ ពិព័រណ​និង​លក់​សៀវភៅ Big Bad Wolf ដែលមាន​ដើមកំណើត​ពី​ប្រទេស​ម៉ាឡេស៊ី​បានប្រកាស​កាលពី​ម្សិលមិញ​ថា ខ្លួន​នឹង​បន្ត​ចែករំលែក​ក្តី​ស្រឡាញ់​ទៅកាន់​អ្នកអាន​និង​អតិថិជន​ពី​ជុំវិញ​ប្រទេស​កម្ពុជា​តាមរយៈ​ការដាក់ចេញ​នូវ​គេហទំព័រ​លក់​សៀវភៅ​សម្រាប់​ប្រទេស​កម្ពុជា «bigbadwolfbooks.com/kh»​។ នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់ Big Bad Wolf ក្នុងការ​ត្រលប់មក​ប្រទេស​កម្ពុជា បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​ទៅលើ​ការតាំងពិព័រណ​និង​លក់​កាលពី​ឆ្នាំ​២០២០ ក្នុង​ទីក្រុង​ភ្នំពេញ ជាមួយនឹង​បេសកកម្ម​ក្នុង​ការបន្ត​ពង្រឹង​វប្បធម៌​នៃ​ការអាន​ក្នុងប្រទេស​កម្ពុជា​និង​ផ្តល់ជូន​សៀវភៅ​ភាសា​អង់គ្លេស​ក្នុងតម្លៃ​សមរម្យ​ដែល​អ្នក​រាល់គ្នា​អាច​ជាវ​បាន​។​

​មិត្ត​អ្នកអាន​ដែល​និយម​ស្រឡាញ់​សៀវភៅ​និង​ការអាន​នឹង​អាច​រីករាយ​ជាមួយនឹង​សៀវភៅ​ជាង ២០​លាន​ក្បាល និង ៤​ម៉ឺន​ចំណងជើង ដែល​នឹងត្រូវ​បញ្ចុះតម្លៃ​ជូន​យ៉ាង​ពិសេស​ចាប់ពី ៥០% ទៅ​៩០% នៃ​តម្លៃ​ដើម ហើយ​អាច​កុម្ម៉ង់​ទិញ​ពី​ផ្ទះ ឬ​ពី​គ្រប់​ទីកន្លែង​។ ការលក់​នឹងត្រូវ​ឲ្យ​បើក​ដំណើរការ​រយៈពេល ៨​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ ទៅ​ថ្ងៃទី ០៣ ខែមីនា ឆ្នាំ​២០២១​។

​ការដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ឆ្នាំ​២០២១​នេះ គឺជា​ភាពជោគជ័យ​ចុងក្រោយបង្អស់​របស់ Big Bad Wolf ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្នុង​រយៈពេល ១២​ឆ្នាំ​មកនេះ​។ ការដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ប្រទេស​កម្ពុជា​នាពេលខាងមុខ គឺជា​ជំហាន​បន្ទាប់ ក្រោយពី​ការដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សហព័ន្ធ​អារ៉ាប់​រួម ប្រទេស​សិង្ហ​បុរី និង​ម៉ាឡេស៊ី ដែលមាន​អ្នកបញ្ជា​កុម្ម៉ង់​ទិញ​សៀវភៅ​ជាង​៣​លាន​នាក់​។​

​លោកស្រី Jacqueline Ng ដែលជា​ស្ថាបនិក​ម្នាក់​នៃ Big Bad Wolf Books បាន​ឲ្យ​ដឹងថា​៖ «​ពួកយើង​តែងតែ​ជឿជាក់​ទៅលើ​ការផ្តល់ជូន​ត្រលប់​ទៅ​សង្គម​វិញ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ការខ្វះខាត តាមរយៈ​ការផ្តល់​ការគាំទ្រ​ដល់​ពួកគេ​ជាមួយនឹង​ចំណេះដឹង ហើយ​អ្វីដែល​កាន់តែ​សំខាន់​ជា​នេះ​ទៅទៀត​នោះ​គឺ ពួកយើង​គាំទ្រ​យ៉ាង​មុតមាំ​ថា «​មនុស្ស​គ្រប់រូប​» មាន​សិ​ទិ្ធ​ក្នុង​ការទទួល​បានការ​អាន​និង​រៀន ដោយ​មិន​ខ្វល់​ថា​ពួកគេ​មាន​កម្រិតជីវភាព​បែប​ណា​នោះទេ​។ តាមរយៈ​កិច្ច​ផ្តួចផ្តើម Red Readerhood របស់​យើង Big Bad Wolf ទទួលបាន​បាន​សៀវភៅ​ចំនួន ១៤៤៤៣​ក្បាល ពី​អតិថិជន​របស់​យើង​ដែល​បាន​ទិញ​ពី Big Bad Wolf ដើម្បី​យកមក​បរិច្ចាគ​។ ហើយ Big Bad Wolf ខ្លួនឯង​ក៏បាន​បន្ថែម​សៀវភៅ​ចំនួន​៥០០​ក្បាល​ដែល​ធ្វើ​ឲ្យ​សៀវភៅ​សរុប​មាន​ចំនួន ១៩៤៣​ក្បាល ដែល​ត្រូវបាន​បរិច្ចាគ​ទៅ​បណ្ណាល័យ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​»​។​

​ការដាក់​លក់​សៀវភៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក​ពី Big Bad Wolf នេះ​នឹង​នាំយក​សៀវភៅ​ប្រមាណ​២០​លាន​ក្បាល ជាមួយនឹង​ការបញ្ចុះ​តម្លៃ​រហូតដល់​៩០%​នៃ​តម្លៃ​ដើម​។ ជាមួយនឹង​បទពិសោធន៍​ទិញ​សៀវភៅ​ដែលមាន​ភាពងាយស្រួល​និង​សាមញ្ញ​នេះ អតិថិជន​អាច​ស្វែងរក​ចំណង​សៀវភៅ​ដែល​ថ្មី​និង​ពេញនិយម​ក្រោម​ពាក្យ «​លក់ដាច់​បំផុត​» ហើយ​ចូលទៅ​កាន់​ប្រភេទ​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ត​នៅលើ​គេហទំព័រ​ដើម​។ ពួកគេ​ក៏​នឹង​ទទួលបាន​ការផ្តល់ជូន ១៥%​បន្ថែមទៀត ដោយ​គ្រាន់តែ​ចុះឈ្មោះ​ជា​សមាជិក​។ ក្រោយពី​ចុះឈ្មោះ​រួច ពួកគេ​នឹង​អាច​ស្វែងរក​សៀវភៅ​ដែល​ពួកគេ​ពេញចិត្ត​នៅក្នុង​ប៊ូ​តុង​ស្វែងរក ដោយ​បំពេញ​ឈ្មោះ​អ្នកនិពន្ធ ចំណងជើង​សៀវភៅ ឬ​លេខ​កូដ​សៀវភៅ ហើយ​ជ្រើសរើស​វា​ដាក់​ក្នុង​រទេះ រួច​បង់លុយ​។ ចំណុច​ពិសេស​នោះ​គឺ ប្រសិនបើ​ពួកគេ​ចំណាយ​អស់យ៉ាង​តិច​៦០​ដុល្លារ នោះ​ពួកគេ​នឹង​ទទួលបាន​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ទៅគ្រប់​ទីតាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយ​ការផ្តល់ជូន​សៀវភៅ​ជាច្រើន​ជម្រើស អ្នកអាន​នឹង​អាច​រីករាយ​ជាមួយនឹង​សៀវភៅ​ដែល​ពួកគេ​ចូលចិត្ត​អាន រួមមាន​សៀវភៅ​លក់ដាច់​បំផុត ប្រលោមលោក ប្រឌិត​បែប​វិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោមលោក​បែប​ក្រាហ្វិក ជំនួញ សៀវភៅ​អភិវឌ្ឍន៍​ខ្លួនឯង ស្ថាបត្យកម្ម ចំអិនម្ហូប​។​ល​។ បន្ថែម​ពីនេះ​ទៅទៀត ធ្នើ​សៀវភៅ​អន​ឡាញ​នេះ​ក៏​នឹងធ្វើ​ការទាក់ទាញ​អ្នកអាន​វ័យក្មេង​ជាមួយ​សៀវភៅ​ចម្រុះ​រួមមាន​សៀវភៅ​រឿង សៀវភៅ​សកម្មភាព សៀវភៅ​រូបភាព​ក្រាស់ៗ សៀវភៅ​ផាត់​ពណ៌ សៀវភៅ​បង្កើន​អន្តរ​កម្ម​រវាង​កុមារ​ជាដើម ហើយ​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​នឹងមិន​ធ្វើ​ឲ្យ​អ​ណា​ព្យាបាល ឬ​ឪពុកម្តាយ​ខកចិត្ត​នោះទេ​។​

​ផ្នែក​ផ្តល់យោបល់​នៅលើ​គេហទំព័រ​នឹង​ជួយ​ផ្គូផ្គង​អ្នកអាន​និង​អ្នក​មិន​ធ្លាប់​អាន​ជាមួយនឹង​សៀវភៅ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។​

​លោកស្រី Jacqueline Ng បាន​និយាយថា​៖ «​ពួកយើង​សង្ឃឹមថា​ថ្ងៃ​ណាមួយ ពួកយើង​នឹង​អាច​បន្ត​ការរៀបចំ​កម្មវិធី​តាំងពិព័រណ​របស់​យើង​ឡើងវិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានភាព​បច្ចុប្បន្ន​បាន​ជម្រុញ​ពួកយើង​ឲ្យ​ខិតខំ​ពង្រឹង​ខ្លួនឯង​ក្នុងការ​ផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​ការទិញ​សៀវភៅ​តាម​ប្រព័ន្ធ​អន​ឡាញ​ដ៏​ល្អ​បំផុត​។ ហើយ​យើង​ក៏​នឹង​បន្ត​ផ្តល់ជូន​សៀវភៅ​ដែលមាន​តម្លៃ​សមរម្យ​បំផុត​ដែល​អ្នក​រាល់គ្នា​អាច​ទិញ​និង​អាន​បាន​»​។​
​លោកស្រី​បាន​បន្តថា​៖ «​ជាមួយនឹង​ទម្រង់​នៃ​ការ​ដាក់លក់​ថ្មី​នេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ពួកយើង​ក្នុងការ​ផ្សព្វផ្សាយ​វា​ទៅកាន់​មិត្ត​អ្នកអាន​បាន​កាន់តែច្រើន​ថែមទៀត បន្ទាប់​ភាពជោគជ័យ​ដែល​យើង​ទទួលបាន​កាលពី​ឆ្នាំមុន​ក្នុង​ទីក្រុង​ភ្នំពេញ​។ ពួកយើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​មកពី​គ្រប់ទិសទី​និង​ជាន់ថ្នាក់ មិន​ថា​ចាស់​ឬ​ក្មេង អាច​ទទួលបាន​បទពិសោធ​ន៍​ល្អៗ និង​សប្បាយរីករាយ​ពី​ការអាន ទទួលបាន​ចំណេះដឹង ដើម្បី​អាន ដើម្បី​រៀន និង​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​»​។​
​លោក Andrew Yap ដែលជា​ស្ថាបនិក​ម្នាក់ទៀត​នៃ Big Bad Wolf Books បាន​ឲ្យ​ដឹងថា​៖ «​ការលក់​សៀវភៅ​នៅលើ​ប្រព័ន្ធ​អន​ឡាញ​នេះ​ពិតជា​ធ្វើបាន​ល្អ​ហើយ​លើសពី​អ្វីដែល​យើង​បាន​រំពឹងទុក​។ នៅ​ចំពោះមុខ​ស្ថានភាព​ប្រឈម​នាពេល​បច្ចុប្បន្ន​ដែល​យើង​គ្រប់គ្នា​កំពុង​ជួបប្រទះ ពួកយើង​យល់ថា​ការលក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​នេះ​ពិតជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​»​។ នាពេល​អនាគត យើង​អាច​រំពឹង​បាន​ថា ការលក់​សៀវភៅ​របស់​យើង​ដែល​នឹងធ្វើ​លើ​ប្រព័ន្ធ​អន​ឡាញ​ឬ​តាម​ការរៀបចំ​កម្មវិធី​តាំង​ពិ​ព័រ​នានា​នឹង​អាចបំពេញ​គ្នា​ទៅវិញទៅមក ហើយ​បំពេញតម្រូវការ​អតិថិជន​របស់​យើង​បាន​កាន់តែ​ប្រសើរ​ថែមទៀត ដែល​ពួកគេ​អាច​ជ្រើសរើស​ជម្រើស​ណាមួយ​ដែល​សមស្រប​បំផុត​សម្រាប់​ពួកគេ​»​។​
​សម្រាប់​អ្នកគាំទ្រ​ការលក់​របស់ Big Bad Wolf លើ​ប្រព័ន្ធ​អន​ឡាញ​ក្នុងប្រទេស​កម្ពុជា​ទាំងអស់ ពួកគេ​អាចធ្វើ​ការតាមដាន​ការផ្តល់ជូន​ពិសេស​នានា ដែល​នឹង​ត្រូវបាន​ផ្សាយពាណិជ្ជកម្ម​លើ bigbadwolfbooks.com/kh និង​តាមរយៈ​ការចុះឈ្មោះ​ជា​សមាជិក​។​
​ការផ្តល់ជូន​ដែល​អតិថិជន​អាច​ប្រើ​បាន​៖
១. ការផ្តល់ជូន​ពិសេស​សម្រាប់​សមាជិក (​លេខ​កូដ​គូ​ប៉ុង​)
​ទទួលបាន​១៥%​បន្ថែម​ទៅលើ​សៀវភៅ​ដែល​ត្រូវបាន​ជ្រើសរើស​រួច​
២. Magical Deals
​ចំណាយ​ត្រឹមតែ​សៀវភៅ ២​ក្បាល ទទួលបាន​សៀវភៅ​៣​ក្បាល
៣. White Star Kids – Classic Fairy Tales
​ចំណាយ​ត្រឹមតែ​សៀវភៅ​១​ក្បាល ដោយ​ទទួលបាន​សៀវភៅ​២​ក្បាល (​ក្នុងតម្លៃ USD3.40 ក្នុង​មួយ​ក្បាល​)
៤. Scholastic Interesting Facts
​ចំណាយ​ត្រឹមតែ​សៀវភៅ​២​ក្បាល ទទួលបាន​សៀវភៅ​៣​ក្បាល (​ក្នុងតម្លៃ USD3.40 ក្នុង​មួយ​ក្បាល​)
៥. ការផ្តល់ជូន​ដ៏​ពិសេស​ទៅលើ​សៀវភៅ Harry Potter ត្រឹមតែ USD 8.40 តែប៉ុណ្ណោះ​
៦. ការដឹកជញ្ជូន​ឥតគិតថ្លៃ​
​ចំណាយ​យ៉ាងហោចណាស់ USD60 ដើម្បី​ទទួល​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​
​បណ្តាញ​សង្គម Big Bad Wolf ៖
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh
Official Hashtag: #BBWPhnomPenh2021

​អំពី BIG BAD WOLF៖

​ក្រោម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន Andrew Yap និង Jaqueline Ng បាន​បង្កើត​ហាង​លក់​សៀវភៅ Big Bad Wolf ក្នុង​ឆ្នាំ​២០០៩ ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដោយ​ផ្តល់នូវ​ជម្រើស​សៀវភៅ​ជាច្រើន​ដែល​នាំយក​ពី​អ្នក​ចែកចាយ​អន្តរជាតិ​។ ដោយសារតែ​ការផ្តល់ជូន​នូវ​តម្លៃ​ដ៏​ពិសេស និង​ការ​ដាក់លក់​ដែល​ងាយស្រួល​រក​ជាវ Big Bad Wolf បានក្លាយ​ជាទី​ចាប់អារម្មណ៍​និង​កម្មវិធី​ថ្នាក់ជាតិ​។

​ជាមួយនឹង​ការផ្តល់ជូន​យ៉ាង​ពិសេស ចាប់ពី ៧៥% រហូតដល់ ៩៥% នៃ​តម្លៃ​ដើម Big Bad Wolf បានធ្វើការ​ដាក់លក់​សៀវភៅ​ជាច្រើន​ប្រភេទ រួមមាន​សៀវភៅ​រឿង​ពិត​និង​ប្រឌិត សៀវភៅ​ប្រឌិត​សម្រាប់​មនុស្សពេញវ័យ និង​សៀវភៅ​កុមារ​ជាដើម ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​មនុស្ស​គ្រប់​វ័យ​អាច​ទទួលបាន​បទពិសោធ​ន៍​ដ៏​រីករាយ​នៃ​ការអាន និង​ទទួលបាន​សៀវភៅ​ដែលមាន​តម្លៃ​សមរម្យ​។​

​ការលក់​សៀវភៅ​នេះ​ពង្រីក​ការលក់​របស់ខ្លួន​ទៅ​ប្រទេស​ជាច្រើន​រួមមាន​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មី​យ៉ាន​ម៉ា ប៉ា​គី​ស្ថាន ស្រីលង្កា សិង្ហ​បុរី ហ្វីលីពីន តៃវ៉ាន់ ថៃ​និង​សហព័ន្ធ​អារ៉ាប់​រួម ដោយ​បន្ត​បេសកកម្ម​ផ្តល់ជូន​សៀវភៅ​ដែលមាន​តម្លៃ​សមរម្យ​បំផុត​៕

# # #

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖

Rachel Roberts
Mobile: +855 96 368 0826
Email:​ ​rachel.roberts@msacam.com

spot_img
×