Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លាស់ប្តូរ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃស្អែក​នេះ​

spot_img

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​ប្រាប់ CEN នៅមុននេះ​បន្តិច​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នឹងត្រូវ​ធ្វើការ​ផ្លាស់ប្តូ​រ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ស្អែក​នេះ​។
​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរតំណែង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នឹងត្រូវ​ឡើងកាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន រ័ត្ន ដែល​ត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×