Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូរ​ហ្គេម​បាញ់​ត្រី មាន​ម្ចាស់​ទីតាំង​ឈ្មោះ ប៉ិន បើក​លេង​យ៉ាង​រលូន មិន​រំខាន​អាជ្ញាធរ​សង្កាត់​ច្រាំង​ចំ​រះ​១

spot_img

​ភ្នំពេញ ៖ ទូរ​ហ្គេម​បាញ់​ត្រី ដែលមាន​ម្ចាស់​ទី​តាំ​ឈ្មោះ​ប៉ិន បើក​លេង​យ៉ាង​រលូន ចង់​សាក​សមត្ថភាព ជាមួយ​អាជ្ញាធរ​សង្កាត់​ច្រាំង​ចំ​រះ​១ ដែល​សព្វថ្ងៃនេះ​គេ​សង្កេតឃើញ ក្នុង​ទីតាំង​មាន​សុទ្ធតែ​ក្រុម​ក្មេង​ញៀន​ថ្នាំ ទើប​ប្រជាពលរដ្ឋ​មានការ​ចាប់អារម្មណ៍ ។

ទីតាំង​ហ្គេម​បាញ់​ត្រី មួ​ល្វែ​ក្រោមផ្ទះ​លោកពូ​ស្មាន និង​ជា​កន្លែង​ប្រមូលផ្ដុំ​បងតូច​បងធំ​នេះ ស្ថិត​តាម​ផ្លូវបត់​ចូល​វត្ត​ជួន​ភូមិ​២ សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​តាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​បង្ហើប​ឲ្យ​អ្នកយកព័ត៌មាន​ដឹងថា ជា​រៀងរាល់ថ្ងៃ គេ​សង្កេតឃើញ​ក្រុមបងធំ​ពពាក់ពពូន​គ្នា​ទាំងយប់​ទាំង​ថ្ងៃ​នៅ ក្នុង​ហ្គេម​បាញ់​ត្រី​និង​ជាទី​តាំង​ដ៏​សំខាន់​សម្រាប់​ក្រុមបងធំ និង​ក្រុម​ចែកចាយ​គ្រឿងញៀន ចរាច​ណ៍​ចែកចាយ​។

​ប្រភព​ដដែល​បាន​បន្តថា ពួកគាត់​មានការ​ព្រួយបារម្ភ​ចំពោះ​កូនចៅ​របស់​ពួកគាត់ រស់នៅ​ជិត​និង​ទីតាំង​ហ្គេម​បាញ់​ត្រី​ខាងលើនេះ ដែល​តែងតែ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ស្ទើរតែ​រាល់ថ្ងៃ ដែលជា​ហេតុ​បណ្ដាល​ឲ្យ​កូនចៅ​របស់​ពួកគាត់​មានការ​ភិតភ័យ​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន​មិនអាច​ទំនាក់ទំនង​អាជ្ញាធរ​សង្កាត់​ច្រាំង​ចំ​រះ​១ ដើម្បី​សុំ​ការបំភ្លឺ​បានទេ​៕ រក្សាសិទ្ធិដោយ៖សារឿន​

spot_img
×