Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​បទល្មើស​សាច់សត្វ​ព្រៃ នៅ​ទីតាំង​ផ្សារ​ចំនួន​០២​កន្លែង និង​នៅ​ទីតាំង​ភោជនីយដ្ឋាន​តាម​ដងផ្លូវ​ចំនួន​០៥​កន្លែង​ដែល​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ ៖ អង្គការ Wildlife បាន​ឲ្យ​ដឹងថា ការបង្ក្រាប​បទល្មើស​សាច់សត្វ​ព្រៃ​៖ ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់​នៅ​ទីតាំង​ផ្សារ​ចំនួន​០២​កន្លែង និង​នៅ​ទីតាំង​ភោជនីយដ្ឋាន​តាម​ដងផ្លូវ​ចំនួន​០៥​កន្លែង​ដែល​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ធ្វើការ​ដកហូត​បាន​សាច់សត្វ​ព្រៃ​សរុប​ទម្ងន់​ជាង​៧០​គីឡូក្រាម​នៃ​ប្រាំ​ប្រភេទ​សត្វ​មានដូចជា សត្វ​សំពោច​វ​ល្លិ៍ អ​ន្ស​ង ក្ងោក ឈ្លូស និង​សត្វ​ជ្រូកព្រៃ ដោយ​រួមមាន​ទាំង​សត្វ​ស្លាប​ចំ​នួ​ជាង​២០​ផ្សេងទៀត​។​

​សត្វព្រៃ​រស់​ត្រូវបាន​ជួយសង្គ្រោះ​មានដូចជា អណ្តើក​សោម​ចំនួន​០១​ក្បាល និង​អណ្តើកបិទមុខ​ស្នូក​ខ្មៅ​ចំនួន​០៣​ក្បាល​ដែល​សុទ្ធតែជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​ជាស​កល​។​

​ប្រសិនបើ​អ្នក​បានឃើញ​សត្វព្រៃ​រួមទាំង​សត្វ​អណ្តើក​ត្រូវបាន​គេ​កំពុង​ដាក់លក់ សូម​ហៅ​ទូរស័ព្ទ​ទៅកាន់​ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​តាមរយៈ​លេខ ០១២ ៥០០ ០៩៤​។ Wildlife Crime Hotline – Cambodia “​បង្ក្រាប​បទល្មើស​សត្វព្រៃ​កម្ពុជា​”

​សូម​អរគុណ​ចំពោះ​ការជួយ​គាំទ្រ​ពួកយើង​ក្នុងការ​ការពារ​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា​។​

​សូម​អរគុណ​ចំពោះ​គម្រោង Wildlife Conservation Society និង EU Partners Against Wildlife Crime ព្រមទាំង​គម្រោង​ដៃគូ​អឺរ៉ុប​ប្រឆាំង​បទល្មើស​សត្វព្រៃ ដែល​តែងតែ​ធ្វើការ​គាំទ្រ​ក្រុម WRRT ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​អណ្តើក​ទឹកសាប​ខុសច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×