Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​ទាមទារ​ឲ្យ​ផ្តន្ទាទោស អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យ​ជាប់គុក​រយៈពេល ៣០​ឆ្នាំ​

spot_img

​ព្រះរាជអាជ្ញា​ទាមទារ​ឲ្យមាន​ការផ្តន្ទាទោស​អតីត​ប្រធា​នា​ធិបតី​កូរ៉េខាងត្បូង ផាក ហ្គ័​ន​ហេ រយៈពេល​
៣០​ឆ្នាំ ដោយសារ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ ដែល​ញាំញី​ជីវិត​នយោបាយ រហូត​ធ្វើ​ឲ្យ​អ្នកស្រី​​ធ្លាក់​​ពី​តំណែង​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​កូរ៉េខាងត្បូ​ង Yonhap ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​កាលពី​ខែ​មេសា ឆ្នាំមុន អ្នកស្រី ផាក ហ្គ័​ន​ហេ វ័យ ៦៦​ឆ្នាំ ត្រូវ​គេ​រកឃើញ​ថា​ពាក់ពាន់​នឹង​អំពើ​ពុក​រលួយ ១៨​ករណី រួម​មាន​ការ​សូកប៉ាន់ ការរំលោភ​អំណាច និង​ការធ្វើឲ្យ​ធ្លាយ​ការសម្ងាត់​របស់​រដ្ឋ ​ជាដើម​។​

​អ្នកស្រី​ក៏​រង​ការចោទប្រកាន់​ពី​បទ​ផ្សំគំនិត​ជាមួយ​នឹង​មិត្តភក្តិ​ជិតស្និទ្ធ និង​ជា​មនុស្ស​ជំនិត​របស់​គាត់​ឈ្មោះ Choi Soon-sil ក្នុងការ​កំហែង​យក​ប្រាក់​ចំនួន ៥៥,២​លាន​ដុល្លា ពី​ក្រុម​ហ៊ុម​ធំៗ​​ដូចជា Samsung, Lotte និង​ក្រុមហ៊ុន SK ជាដើម​ក្នុង​ការដោះដូ​រការ​គ្នា​លើ​ការគាំទ្រ​មុខ​ជំនួញ​។​

​អ្នកស្រី​ផាក ក៏​ត្រូវ​គេ​សង្ស័យថា បាន​អនុញ្ញាតិឲ្យ​មិត្ត​របស់ខ្លួន ឈ្មោះ Choi Soon-sil ជ្រៀតជ្រែក​​ចូល​កិច្ចការងារ​របស់​រដ្ឋ ខណៈពេល​ដែល​គាត់​នោះ​មិន​មាន​សិទ្ធិអំណាច ឬ​តំណែង​អ្វី​មួយ​ឡើយ​​នៅក្នុង​រដ្ឋាភិបាល​។​

​សូម​បញ្ចាក់​ថា អ្នកស្រី​ផាក ត្រូវ​បាន​ទំលាក់​ពី​តំណែង​កាលពី​ខែ មីនា ឆ្នាំ​មុន ​ដោយ​តុលាការ​ធម្មនុញ្ញ​​របស់​កូរ៉េ​ខាងត្បូង​។ អ្នកស្រី​ត្រូវបាន​គេ​ពន្យារ​ពេល​ឃុំខ្លួន​រហូតមក​ដល់​សព្វថ្ងៃ ចំណែក​មិត្ត​ជិតស្និទ្ធ​របស់​អ្នកស្រី ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ២០​ឆ្នាំ កាលពី​ប៉ុន្មាន​អាទិត្យ​មុន ប៉ុន្តែ​​អ្នកស្រី​បាន​ប្តឹង​ឧទ្ធរណ៏​៕ សុភ័ក្ត្រ

spot_img
×