Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​សំណុំរឿង​បរិហាកេរ្តិ៍ ៖ រឹបអូស​យក ដី និង​អគារ​ស្នាក់​ការ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ទ្រព្យសម្បត្តិ លោក សម រង្ស៊ី​

spot_img

​ភ្នំពេញ ​៖ លោក រស់ ពិសិដ្ឋ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ បានចេញ​សេចក្តី​​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន នូវ​អចលនវត្ថុ ដី និង​អគារ​ទីស្នាក់ការ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ជា​កម្មសិទ្ធិ​របស់ លោក សម រង្ស៊ី នៅ​ក្នុង​សំណុំរឿង​ដែល​ប្តឹង​ដោយ សម្តេច​តេជោ ហ៊ុន សែន និង សម្តេច ហេង សំរិន​។

​ដីកា​សម្រេច​រឹបអូស​ជា​បណ្តោះអាសន្ន​របស់​តុលាការ បានចេញ​សេចក្តីសម្រេច​បញ្ចប់​ថា​៖ ១៖ រឹបអូស​ជា​បណ្តោះអាសន្ន នូវ​ទ្រព្យសម្បត្តិ​របស់​កូនបំណុល​ឈ្មោះ សម រង្ស៊ី ជា​អចលនវត្ថុ (​ដី និង​អគារ​) ដែល​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ភព ០៩៧២៥ ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០០៧ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រង់ចាំ​តុលាការ​សម្រេច​ដល់​សំណុំរឿង​អង្គសេចក្តី​ចប់​ជា​ស្ថាពរ​។ ទី​២៖ ដើម្បី​ទទួលបាន​នូវ​ការលុបចោល​ការអនុវត្ត​ការ​រឹបអូស​ជា​បណ្តុះ​អាសន្ន​នេះ កូនបំណុល​ឈ្មោះ សម រង្ស៊ី ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន​៤.២៥០.០០០.០០០ (​បួន​ពាន់​ពីរ​រយ​ហាសិប​លាន​)​រៀល ជា​ប្រាក់​រំដោះ​។ ទី​៣៖ ប្រាក់​ប្រដាប់​ក្តី​ជា​បន្ទុក​របស់​កូន​បំណុល​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×