Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​លោក​! ទារក​ស្លាប់​ម្នាក់​ត្រូវ​មេ​ឆ្កែ​១​ក្បាល​ពាំ​រត់​កាត់​ពេញ​ផ្លូវ បន្ទាប់ពី​ត្រូវ​បោះបង់ចោល​! (​មាន​វីដេអូ​)

spot_img

​ក្នុងសង្គម​ទំនើប​បច្ចុប្បន្ននេះ គូស្នេហ៍​វ័យ​ជំទង់ៗ​ភាគច្រើន ត្រូវបាន​គេ​ជឿជាក់ថា បាន​ភ្លើតភ្លើន​ឈានទៅ​ប្រព្រឹត្ត​អំពើ​ផ្លូវភេទ​រួចទៅហើយ ខណៈ​ពួកគេ​ពុំទាន់​ព្រមព្រៀងគ្នា​រៀបចំ​គ្រួសារ​មួយ​ស្របច្បាប់​នៅឡើយ ។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ពួកគេ​ប្រឈម​ផ្លូវ​បញ្ហា​ផ្លូវចិត្ត​ខ្លាំង នៅពេល​ពួកគេ​ជ្រុលជ្រួស​បណ្តែតបណ្តោយ​ឲ្យ​មាន​ផ្ទៃពោះ​ដែល​ពុំ​ចង់បាន ។ ហើយ​ករណី​ដ៏​អាណោច​អាធ​ម មកលើ​ទារក​បោះបង់ចោល តែង​ត្រូវគេ​រកឃើញ​ស្ថិតនៅ​ទីសាធារណៈ ដូចជា​ក្នុង​ធុងសំរាម​ជាដើម ។​

​ជាក់ស្តែង កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ សព​ទារក​បោះបង់ចោល​ម្នាក់ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ស្លុតរន្ធត់​ជាខ្លាំង ខណៈ​ឃើញ​វា​កំពុង​ត្រូវបាន​មេ​ឆ្កែ​អនាថា​១​ក្បាល ពាំ​យូរ​រត់​កាត់​ផ្លូវ ។​

​ទោះយ៉ាងណា មេ​ឆ្កែ​១​ក្បាល​ដែល​កំពុង​ពាំ​ទារក​ស្លាប់​ម្នាក់​នោះ បាន​ទម្លាក់​វា​ចោល​នៅលើ​ផ្លូវ​វិញ និង​រត់​ចេញទៅ បន្ទាប់ពី​អ្នកដំណើរ​ម្នាក់​បាន​ព្យាយាម​តាម​ថត​វីដេអូ​ពី​សកម្មភាព​របស់​វា ។​

​ទន្ទឹម​នោះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ទៅនឹង​ទង្វើ​របស់​ម្តាយ​ទារក​នេះ ដែល​មិនអាច​គ្រប់គ្រង​ការទទួលខុសត្រូវ នូវ​លទ្ធផល​ដែល​ខ្លួន​បានធ្វើ​ឡើង និង​ផ្ទុយទៅវិញ បែរជា​បាន​បង្ក​ឲ្យ​កើតរឿង​ឲ្យ​គេឯង​ស្អប់ខ្ពើម​បែបនេះ ៕​ ចន្ទី

spot_img
×