Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​រុញ​រទេះ​លក់​កា​រ៉ែ​ម​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​ដឹក​ឥ​វ៉ាន់​អន​ឡាញ បុក​ប​ណ្តោ​ល​ឲ្យ​បាក់ជើង​ម្ខាង និង​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង​ម្ខាង និង រងរបួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​រូបគាត់​កំពុងតែ​រុញ​រទេះ​កា​រ៉ែ​ម​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រងរបួស​បាក់ជើង​ម្ខាង និង​ក្បាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី​ព្រឹក ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅខាងមុខ​អតីត​ក្រសួងបរិស្ថាន ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​តាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឱ្យដឹងថា បុរសរងគ្រោះ​មានឈ្មោះ ថន វ៉ា​ត់ អាយុ ៤៣​ឆ្នាំ មុខរបរ​លក់​កា​រ៉ែ​ម មាន​ទីលំនៅ ភូមិ​ម៉ា​រី​ញ ឃុំ ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង​។ មុ​នេ​ពេល​កើតហេតុ បុរសរងគ្រោះ​រុញ​រទេះ​ការ៉េម​ដើរ​លក់​ឆ្លង ផ្លូវ​ក៏​ស្រាប់​តែមាន​ម៉ូតូ​ដឹក​ឥ​វ៉ាន់​អន​ឡាញ nham 24 ម៉ាក​ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ 1D-3276 មួយគ្រឿង បោះពួយ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះ​បាក់ជើង​ម្ខាង និង រងរបួស​ត្រង់​ក្បាល​យា់ង​ធ្ងន់ធ្ងរ​តែម្តង​។

​ក្រោយពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ បាន​ហៅ​រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​កាល់ម៉ែត មក​ដឹកយក​បុរសរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាប់ ហើយ​យក​ទាំង​ម៉ូតូ​បង្ក​និង​រទេះ​កា​រ៉ែ​ម យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្តទៅទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

 

spot_img
×