Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទន្លេ “​ថ្ម​” ហូរ​ដូច​ទឹក​លាន់​រន្ទឺ​គួរអោយ​ព្រឺ​ព្រួច ក្រោយ​ខ្យល់កំបុតត្បូង​

spot_img

​នៅពេល​ដែល​ឃើញ​ទឹក ជ្រោះ​នៅ Terrible Gully ជិត​ទីក្រុង Canterbury ប្រទេស​នូវែ​លសេ​ឡង់ នាង Donna Field មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ទឹកជ្រោះ (​ឬ​ហៅ​ថា​ជ្រោះ​បំណែក​ថ្ម​) ។​

Field អោយដឹងថា ៖ ជ្រោះ​បំណែក​ថ្ម​ចម្លែក​នេះ​បាន​កើតឡើង​ក្រោយ​ខ្យល់កំបុតត្បូង​មួយ​។ នាង​បាន​យក​ទូរស័ព្ទ​មក​ថត​ទិដ្ឋភាព​ខាងលើ​។​

“​ស្នួ​សម្លេង​ជ្រោះ​បំណែក​ថ្ម​ពិតជា​ស្ថិរភាព​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ឡាន ដឹកជញ្ជូន​ថ្ម​ចាក់​ចុះ​អីចឹង​”។​

​អ្នក​ភូមិសាស្ត្រ Dave Petley មកពី​សាកលវិទ្យាល័យ Sheffield បានបង្ហាញ​ថា បាតុភូត​លំហូរ​ថ្ម​ដែល​កើតឡើង​គឺ​នៅ​ពេល​ដុំថ្ម​មាន​ទំហំ​ដូច​គ្នា​ត្រូវបាន​គេ​ជំរុញ​ពី​ចំណោត​ផ្លូវ ដែល​ធ្វើឱ្យ​ពួកវា​ដំណើរការ​ដូច​ទឹក​ហូរ​។​

​លោក Petley ក៏​បាន​បន្ថែម​ផងដែរ​ថា ប្រភេទ​ដុំថ្ម​នៅ​ក្នុង​វីដេអូ មានឈ្មោះ​ថា Greywacke (​ថ្ម​ខ្យាច់​) ។ ប្រភេទ​ថ្ម​នេះ​មាន​ភាពងាយស្រួល​រិច​រិល​ក្នុង​អាកាសធាតុ​អាក្រក់​៕ ចន្ទ្រា

spot_img
×