Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកនាយក​រដ្ឋមន្ត្រី​ថៃ​អះអាងថា ការបោះឆ្នោត​សាកល ត្រូវ​ដើរ​តាមច្បាប់​

spot_img

​នៅ​ថ្ងៃ​ទី 27 ខែ​កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha បាន​អះអាង​ថា ដំណើរការ​បោះឆ្នោត​សាកល ក្នុង​ប្រទេស​នេះ​ត្រូវ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​របស់ ក្រុមប្រឹក្សា​សន្ដិភាព​និង​សណ្តាប់ធ្នាប់​ជាតិ (NCPO) ។​

លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​។​

​លោក​ប្រា​យុទ្ធ​បាន​និយាយថា គណបក្ស​ថ្មី​អាច​ចាប់ផ្តើម​ចុះឈ្មោះ​ចូល​រួម​ការបោះឆ្នោត​នៅ​ថ្ងៃ ១ ខែ​មីនា ។ ក្រោយ​មក​គណបក្ស​ថ្មី​ទើប​អាច​រៀបចំ​កិច្ចប្រជុំ​បាន ក៏ប៉ុន្តែ អនុញ្ញាត​ឱ្យ​មាន​ត្រឹម​ពិភាក្សា​អំពី​បញ្ហាសំខាន់ៗ​ដូចជា​ការបង្កើត​លក្ខ​ខណ្ឌ​ន្តិ​ក​:​គណបក្ស​។​

​លើសពីនេះ​ទៀត​រាល់​សកម្មភាព​ត្រូវមាន​ការយល់ព្រម​ពី NCPO ផងដែរ​។ ទន្ទឹមនឹងនោះ គណបក្ស​ដែល​កំពុង​ដំណើរការ​នឹង​មិន​អនុញ្ញាត​ឱ្យ​រៀបចំ​កិច្ចប្រជុំ​ទេ​។​

​បន្ទាប់​ពី​ច្បាប់​មូលដ្ឋាន ស្តី​អំពី​សភា​និង​ព្រឹទ្ធសភា ត្រូវបាន​អនុម័ត​តាម​គំរោង​នៅ​ខែ​មិនា​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះមហាក្សត្រ ថៃ​ហើយ​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅក្នុង​ខែមិថុនា​។ បន្ទាប់មក​ទៀត​ទើប​ចាប់ផ្តើម​ដំណើរការ​រាប់​ថយក្រោយ 150 ថ្ងៃ រហូត​ដល់​ថ្ងៃ​បោះឆ្នោត​។​

​មុន​នោះ​នាយករដ្ឋមន្ត្រី​ថៃ ក៏​បាន​សង្កត់ធ្ងន់​លើ​ការបោះឆ្នោត​សាកល​នៅ​ប្រទេស​នេះ ដែល​ធ្លាប់​ត្រូវបាន​សន្យា​នឹង​ធ្វើឡើង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ 2018 នឹង​ប្រព្រឹត្តទៅ “​មិន​យូរ​ជាង​” ខែ​កុម្ភៈ ឆ្នាំ 2019 ។​

​រដ្ឋការ​ថៃ បាន​ផ្អាក​ការបោះឆ្នោត ជាច្រើន​ដង​ចាប់តាំងពី​ការឡើង​កាន់​អំណាច​បន្ទាប់​ពី​រដ្ឋប្រហារ ឆ្នាំ 2014 ។​

​ក្នុងការ​ពន្យារ​ពេល​ថ្មីៗ​នេះ​ត្រូវបាន​កំណត់​ក្នុង​ខែ​វិច្ឆិកា ប៉ុន្តែ​នៅ​ខែ​មករា​កន្លងមកនេះ​ក្រុមប្រឹក្សា​នីតិបញ្ញតិ (NLA) ដែល​តែងតាំង​ដោយ​កងទ័ព​បាន​កែប្រែ​ច្បាប់បោះឆ្នោត ជា​សញ្ញា​បង្ហាញ​ថា​ការបោះឆ្នោត​នឹង​អាច​បន្ត​ពន្យារ​ពេល​ទៀត​៕ សូ​យ​ន​

spot_img
×