Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​៖ អ្នកគ្រូ​ម្នាក់​បាន​ត្រូវ​ចាប់ខ្លួន ព្រោះ​តែមាន​”​ទំនាក់ទំនង​”​ជាមួយ​សិស្សស្រី​វ័យ​១៥​ឆ្នាំ​

spot_img

​អ្នកគ្រូ​ម្នា​ក់នៅ Florida អាមេរិក ថ្មីៗ​នេះ​បាន​ត្រូវ​ចាប់ខ្លួន​បទចោទប្រកាន់​ថា មាន​ទំនាក់ទំនង​មិន​ត្រឹមត្រូវ​ជាមួយ​សិស្សស្រី​វ័យ​១៥​ឆ្នាំ ។​

អ្នក​គ្រូ Jaclyn Truman បាន​ម្ចាស់ការ​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ​ប៉ូលិស​

​តាម Daily Mail, Jaclyn Truman អាយុ​៣០​ឆ្នាំ បាន​ត្រូវ​ចោទប្រកាន់ថា មាន​ទង្វើ​អាសគ្រាម​ជាមួយ​សិស្ស​ខណៈពេល​កំពុង​ធ្វើជា​គ្រូបង្រៀន​នៅ​សាលា​កម្រិតសិក្សា​ទី​៣​។ តាម​នោះ​កាលពី​ដើមខែ​នេះ សិស្សស្រី​រងគ្រោះ​បាន​ទៅ​រាយការណ៍​ប្រាប់​ប៉ូលិស​ថា ខ្លួន​និង​នាង Truman បាន​មាននូវ​ទង្វើ​ហួស​ដែន​កំណត់​ប្រមាណ​ពី​៥​ទៅ​១០​លើក នៅ​ចន្លោះ​ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ ២០១៦ នៅក្នុង​សាលា​។​

​កាលពី​ថ្ងៃ​១៩ ខែ​១០​កន្លងមក នាង​ទ្រូ​មាន់បាន​សុំ​ឈប់​ធ្វើការ​នៅ​សាលា រួច​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ថ្ងៃ​ដដែល​។ នាយប៉ូលិស​ម្នាក់​នៃ​ស្នងការ​ប៉ូលិស​ផ្លរីដា​ឲ្យ​ដឹងថា នាង Truman បានបង្ហាញ​ពី​ស្មារតី​សហការ​ស៊ើបអង្កេត​ជាមួយ​សមត្ថកិច្ច​។ ភ្នាក់ងារ​ស៊ើបអង្កេត​ក៏​កំពុង​ស៊ើប​បញ្ជាក់​បន្ថែមថា តើ​មាន​ជនរងគ្រោះ​ទៀត​ណា​ដែរឬទេ​។​

វិទ្យាល័យ​-​កន្លែងកើតហេតុ

​នាង Truman បាន​បង់ប្រាក់ 40.000 USD បាន​នៅក្រៅ​ឃុំ ប្រព​ភ​ព័ត៌មាន​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា នាង Truman បានធ្វើ​គ្រូ​អស់​រយៈកាល​៩​ឆ្នាំ​មកហើយ ហើយ​មាន​ប្រវត្តិ​រូបល្អ​ទាំងស្រុង​។ តំណាង​សាលា​ក៏បាន​អះអាងថា ពួកគេ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ មុនពេល​ទទួល​នាង Truman មក​ធ្វើជា​គ្រូ​។​

​រឿងអាស្រូវ​អ្នកគ្រូ​ដែលមាន​ទង្វើ​មិន​ត្រឹមត្រូវ​ជាមួយ​សិស្ស​នៅ​អាមេរិក​ពុំមែន​ជា​រឿង​កម្រ​ឡើយ ។ ប៉ុន្តែ​រឿង​អ្នកគ្រូ​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ទាក់ទង​ផ្លូវភេទ​ជាមួយ​សិស្សស្រី​រឿងនេះ​ជា​ករណី​លើកដំបូង​៕​

spot_img
×