Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Duterte ៖ ខ្ញុំ​មាន​ភរិយា​២​នាក់ ខ្ញុំ​គួរ​ត្រូវបាន​ឡើង​ប្រាក់ខែ​

spot_img

ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​និយាយថា គាត់​ត្រូវ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​។ មេដឹកនាំ​ហ្វីលីពីន​បាន​អះអាង​ថា ដោយសារតែ​គាត់​មាន​ភរិយា​២​នាក់ គាត់​ត្រូវ​ទទួលបាន​ប្រាក់​បន្ថែម​។​

​ប្រធានាធិបតី Duterte បាន​និយាយថា ប្រាក់ខែ​ដែល​គាត់​ទទួលបាន​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ចំណាយ ហើយ​ពុំ​ទទួលបាន ទាំង​ប្រាក់​ឧបត្ថម្ភ​អាហារ​ផងដែរ​។​

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ។​

ខ្ញុំ​ទទួលបាន​ប្រាក់​តែ 200,000 ប៉េ​សូ (3 860 ដុល្លារ​) ហើយ​ខ្ញុំ​មាន​ភរិយា​២​នាក់ ប្រាក់ខែ​ល្អ​បំផុត ដែល​ខ្ញុំ​គិតថា គួរ​ទទួល​បាន​គឺ 1 500​សែន ប៉េ​សូ ។ ខ្ញុំ​មិន​និយាយ​លេង​ទេ “​។​

​ប្រាក់ខែ​ដែល លោក Duterte អះអាងថា លោក​សម​នឹង​ទទួលបាន​ការងារ​ជា​មេដឹកនាំ​ហ្វីលីពីន​គឺ​មាន​ចំនួន 7 ដង ខ្ពស់ជាង​ការទទួលយក​ពិតប្រាកដ​របស់លោក​។​

​នៅ​ហ្វីលីពីន​អតីត​ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ ដើម្បី​បង្កើន​លក្ខខណ្ឌ​ប្រាក់បៀវត្ស​សម្រាប់​បុគ្គលិក​ស៊ីវិល​និង​យោធា​ក្នុង​រយៈពេល 4 ឆ្នាំ​ម្តង​។​

​ប្រាក់ខែ​បច្ចុប្បន្ន​របស់ Duterte គឺ នៅ​កំរិត​33 ប្រាក់ខែ​ដែល​គាត់រ​ក​បាន​ក្នុង​ឆ្នាំ 2018 គឺ 298.083 ប៉េ​សូ (5 753 ដុល្លារ​) ។ នៅ​ឆ្នាំក្រោយ​លោក Duterte នឹង​ទទួលបាន​ប្រាក់ខែ មាន​ចំនួន 399 739 ប៉េ​សូ (7 714 ដុល្លារ​អាមេរិក​) ។​

​ភរិយា​បច្ចុប្បន្ន​របស់​លោក Duterte គឺ Cielito Honeylet Avancena និង​មាន​កូនស្រី​ឈ្មោះ Veronica ។ ភរិយា​ដំបូង​របស់​គាត់​គឺ​Elizabeth Zimmerman បាន​បង្កើត​កូន​បី​នាក់​។​

​លោក Duterte បាន​រៀបរាប់​អំពី​ការងារ​របស់​លោក​ប្រធានាធិបតី​ជាមួយនឹង The Star ថា “​ការងារ​គឺ​មាន​ការនឿយហត់​ខ្លាំង​ណាស់​ជា​និច្ចកាល​ហោះហើរ​ហើយ​បន្ទាប់មក​ស្វាគមន៍​ភ្ញៀវ​” ។​អណត្តិ​ប្រធានាធិបតី​របស់លោ​ក​នឹង​បញ្ចប់​នៅ​ឆ្នាំ 2022 ៕ សូ​យ​ន​

spot_img
×