Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥១​ថ្ងៃ ៖ មនុស្ស ២៥៦​នាក់​ស្លាប់ និង​របួស ៧១៨​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញ ៖ មនុស្ស​ចំនួន ២៥៦​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៧១៨​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៤២៦​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៥១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារ​ព័​ត៍​មាន CEN ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ១១​លើក ស្លាប់ ៧​នាក់ និង​របួសធ្ងន់ ១៤​នាក់ ក្នុងនោះ​របួសធ្ងន់ ១១​នាក់ និង​ស្រាល ៣​នាក់​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៥១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៤៧៤០៨​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៣៥២១៧​គ្រឿង និង​រថយន្ត​ចំនួន ១២១៩១​គ្រឿង រថយន្ត​តូច ៩៩៤៤​គ្រឿង និង​ធំ ២២៤៧​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×