Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដឹក​អ្នកដំណើរ 110 នាក់ បាន​ឆាបឆេះ​ភ្លាមៗ​នៅ​លើ​មេឃ​ (2 Video inside)

spot_img

​ក្រុមហ៊ុន​អាកាសចរណ៍ Southwest Airlines បាន​ចុះចត​នៅ​ទីក្រុង​ Salt Lake អាមេរិក បន្ទាប់ពី​មាន​អគ្គីភ័យ​មួយ​នៅលើ​ម៉ាស៊ីន​យន្តហោះ​ម្ខាង ។​


យន្តហោះ​ដឹក​អ្នកដំណើរ 110 នាក់​ឆាបឆេះ​លើ​មេឃ​

​តាម​សារព័ត៌មាន DailyMail បានបញ្ជាក់​ថា​យន្តហោះ Boeing 737-700 ហោះហើរ​ចេញពី​អាកាសយាន​ដ្ដាន Salt Lake អាមេរិក ឆ្ពោះ​ទីក្រុង Los Angeles នៅវេលា​ម៉ោង 6​និង​50 នាទី​រសៀល​(​ម៉ោង​ក្នុង​ស្រុក​)​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ភ្លាមៗ​បន្ទាប់​ពី​ការចេញដំណើរ​ម៉ាស៊ីន​យន្តហោះ​បាន​ជួបប្រទះ​បញ្ហា​មិន​ប្រក្រតី​។​

សាក្សី​នៅ​លើ​ដី​បាន​ឮ​សម្លេង​ខ្លាំង​និង​ឃើញ​ភ្លើង​ឆេះ​ពី​ម៉ាស៊ីន​យន្តហោះ​ម្ខាង​។

​លោក Oshiro វិស្វករ​អាកាសចរណ៍​នៅ​ក្រុមហ៊ុន Moog Inc. បាន​និយាយថា​៖ “​ស្រាប់តែ​ភ្លាមៗ​នោះ ខ្ញុំ​បាន​ចាប់ផ្តើម​ឃើញ​ភ្លើងពណ៌​ទឹកក្រូច​នៅ​ផ្នែក​ខាងស្តាំ​នៃ​ម៉ាស៊ីន​”​។​

​វីដេអូ​ដែល​បាន​ថត​ពី​ផ្ទៃដី​បង្ហាញថា អ្វី​មួយ​ដូចជា​ភ្លើង​ឆេះ​ពី​ម៉ាស៊ីន​នៅក្នុង​ស្លាប​ស្ដាំ​។​

​ការសន្ទនា​រវាង​អ្នកបើក​យន្តហោះ​និង​ស្ថានីយ៍​ចរាច​រណ៍​ផ្លូវអាកាស​បានបង្ហាញ​ថា​អ្នកបើក​យន្តហោះ​បាន​និយាយ​ដោយ​ស្ងប់ស្ងាត់​ថា “​យន្ដហោះ​របស់​យើង​កំពុង​មាន​បញ្ហា​ហើយ​យើង​នឹង​ប្រកាស​ពី​ភាពអាសន្ន​” ។​

​បន្ទាប់ពី​នោះ​យន្តហោះ​ត្រូវបាន​បង្ខំ​ឱ្យ​ត្រលប់មក អាកាសយានដ្ឋាន​ហើយ​ចុះចត​បន្ទាន់​។ ក្នុងចំណោម​អ្នកដំណើរ 110 នាក់​និង​នាវិក 5 នាក់​ពុំ​មាន​អ្ន​ក រងរបួស​ទេ​។​

​បន្ទាប់មក​អ្នកដំណើរ​បាន​ជិះ​យន្ដហោះ​ផ្សេង​ទៅ​ទីក្រុង Los Angeles​៕ សូយន

spot_img
×