Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​បង្កប់​ក្នុង​កាដូ​មង្គលការ​ប្រហារជីវិត​កូន​កម្លោះ​នៅ​ឥណ្ឌា​

spot_img

​គូស្នេហ៍​អភ័ព្វ គ្រា​មង្គលការ​ក្លាយទៅជា​បុណ្យសព តាម​សារព័ត៌មាន Daily Mail ឲ្យដឹងថា បន្ទាប់ពី​ពិធី​រៀបការ​ប្រព្រឹត្តទៅ​តាម​ប្រពៃណី​អស់​រយៈពេល ៥​ថ្ងៃ​មក គូ​ស្វាមីភរិយា Soumya Sekhar និង Reema Sahu ទទួលបាន​កាដូ​ជាច្រើន ក្នុងនោះ​មាន​កាដូ​មួយ​ពុំ​សរសេរ​អាស័យដ្ឋាន ទាំង​អ្នក​ជូន និង​អ្នក​ទទួល នៅ​ថ្ងៃ ២៣​កុម្ភៈ​។

ក្រៅ​ពី​កូន​ក​ម្លោះ ជីដូន​របស់​គាត់ មាន​អាយុ ៨៥​ឆ្នាំ ក៏​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ផងដែរ​។​

អ្នក​ទាំង ២ បានរួម​គ្នា​បើ​កញ្ចប់​កាដូ ហើយ​ពុំ​នឹកស្មាន​ថា​វា​នឹង​ឆក់យក​ជីវិត​របស់​ពួកគេ​។ គ្រាន់​តែ​បើ​កញ្ចប់​កាដូ​ភ្លាម ស្នូរ​ផ្ទុះ​មួយ​បាន​លាន់​ឡើង​។ Sahu និង​ជីដូន អាយុ ៨៥​ឆ្នាំ ឈ្មោះ Jemamani Sahu រងរបួស​ធ្ងន់ ហើយ​ក្រោយមក​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ព្រោះតែ​របួស​ធ្ងន់ធ្ងរ​ពេក​។ Soumya Sekhar និង Reema Sahu បាន​រៀបការ​នៅ​ថ្ងៃ ១៨ កុម្ភៈ នា​តំបន់​បូ​ព៌ា Odisha​។ ពួកគេ​ចាប់ផ្តើម​បើក​កញ្ចប់​កាដូ​នៅ​ថ្ងៃ ២៣​កុម្ភៈ រួច​សោកនាដកម្ម​ក៏​បាន​កើតឡើង​។ កូន​ក​ម្លោះ និង​ជីដូន​របស់​គាត់​បាន​ស្លាប់ ចំណែក​កូន​កូនក្រមុំរ​បួស​ជា​ទម្ងន់​។ បច្ចុប្បន្ន​នៅ​ពុំ​ទាន់​ដឹង​ថា ជន​ណា​បង្ក​ឲ្យមាន​ហេតុការណ៍​នេះ​ឡើយ​៕ សូ​យ​ន​

spot_img
×