Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ៍​ប្រេង នៅ​ក្រុង​សួង បំផ្លាញ​រថយន្ត​២​គ្រឿង ម៉ូតូ​៣​គ្រឿង​

spot_img

​ត្បូងឃ្មុំ ៖ នៅវេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ៍​ប្រេង​របស់​ឈ្មោះ តែ តុង​ហ៊ុយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្ថិតនៅ​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បណ្តាលមកពី ទុស្សេ​បង្គោល​ដៃ​កុង​ទ័​របាញ់​ប្រេង ។​

​ក្នុង​ហេតុការណ៍​នេះ​បង្ក​ឲ្យ​ឆាបឆេះ​ខូចខាត កុង​ទ​រ័​បាញ់​ប្រេង​២​សម្រាប់​, រថ​យ​ន្ត​ចំនួន​២​គ្រឿង ម៉ាក​ឡិច​ស៊ី​ស ៣៣០ និង​ប្រភេទ​កូរ៉េ ២​តាន​កន្លះ​១​គ្រឿង , ប្រេងម៉ាស៊ីន​២០​កេស​, ម៉ូតូ​៣​គ្រឿង និង​រ៉ឺម៉ក​១​គ្រឿង​, ដំបូល​១៥​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​,​ទូរ​ទឹកកក​១​គ្រឿង​, តុ​ឈើ​១​សំរាប់ ។​

​ក្នុង​ឧបទ្ទវ​ហេតុនេះ​ផងដែរ សមត្ថកិច្ច​បានចេញរ​ថ​យន្ត​ពន្លត់​អគ្គិភ័យ​៩​គ្រឿង ប្រើប្រាស់​ទឹក​ចំនួន​២៥​ឡាន រថយន្ត​មកពី​ខេត្តកំពង់ចាម​ចំនួន​២​គ្រឿង ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​នៅវេលា​ម៉ោង ៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ។​

​បើតាម​អធិការដ្ឋាន​នគរបាល​ក្រុង​សួង បាន​ឲ្យ​ដឹងថា កា​រ៉ា​ស់​សាំង​ដែល​អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​មាន​ម្ចាស់​ឈ្មោះ តែ តុង​ហ៊ុយ និង​ប្រពន្ធ​ឈ្មោះ អ៊ា ស្រី​។ ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​ឡើង​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ទូ​ម៉ូ​ទ័​រ​ក្បាល​បាញ់​សាំង បង្ក​ជា​ផ្កាភ្លើង​ឆាបឆេះ​ឡើង​តែម្តង​។​

​ក្រោយ​ទទួលដំណឹង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ដោយផ្ទាល់ សហការ​ជាមួយ​អភិបាលក្រុង​សួង លោក ជា ណា​រ៉ុ​ន ចុះ​អន្តរាគមន៍​ប្រើ​រយៈពេល​២​ម៉ោង បាញ់​ពន្លត់​ជា​ស្ថាពរ ម​នៅវេលា​ម៉ោង​ប្រហែល ៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ដដែល​។​

​ក្នុងឱកាស​នោះ លោក ហាក់ សុខ​មករា អភិបាលរង​ខេត្ត ក៏បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ចំនួន​៣០០​ដុល្លា ដល់​កងកម្លាំង​ដែល​បាន​សហការ​ពន្លត់​បាន​ទាន់ពេលវេលា មិន​បណ្តាល​ឲ្យ​អ្នកណា​រងរបួស រឺ​ឆេះ​រាល់ដាល​ត​នោះ​ទៀត​នោះឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×