Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​កូន​ទំនើង​ម្នាក់ ដែល​ស្រវឹងស្រា​រករឿង​ឈ្លោះ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ និង​គំរាម​សម្លាប់​ម្តាយបង្កើត

spot_img

​បាត់ដំបង ៖ អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរ បាល ខេត្តបាត់ដំបង និង​មានការ​ចង្អុលបង្ហាញ​ពី​លោកស្រី រស់ ជីវី ស្នងការរង​ទទួល​ផែន​ការិយាល័យ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន រួមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ១៧​និង​០០​នាទី លោក​វរសេនីយ៍ឯក ឡុង យោធា​វីរ​: អធិការនគរបាល​ស្រុក​ឯក​ភ្នំ បាន​ដឹកនាំ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉ុង មឿត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ក្រុមទី​០១ ភូមិ​ដូន​ឥន្ទ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ពីបទ​ហិង្សា​ក្នុង​គ្រួសារ​និង​គំរាម​សម្លាប់ (​កាប់បំផ្លាញ​ជណ្តើរ​ឡើងផ្ទះ​) ។​

​ជនដៃដល់​បាន​យក​ពូថៅ​កាប់បំផ្លាញ​ជណ្តើរ​ផ្ទះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​មួយចំនួន សរុប​ទឹកប្រាក់​អស់ ០២​លា​រៀល បន្ទាប់មក​បាន​ជេរប្រមាថ និង​កាប់​ម្តាយបង្កើត តែ​មិន​បណ្តាល​ឲ្យ​រងរបួស​ទេ ដោយ​គាត់​រត់គេចខ្លួន (​ជនសង្ស័យ​ជាម​នុស្ស​ស្រវឹងខួប​) កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង​០៩​និង​០០​នាទី នៅ​ក្រុមទី​០១ ភូមិ​ដូន​ឥន្ទ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ជនរងគ្រោះ​ឈ្មោះ គៀវ ឃឺ​ន ជា​ម្តាយបង្កើត អាយុ​៦៧​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ​ខាងលើ ។​

​ករណីនេះ ជនល្មើស​ត្រូវបាន​សម​ត្ថ​កិច្ច​ឃាត់ខ្លួន និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×