Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុង​ក្រោយ​យក​អេស្កាវ៉ាទ័រ វាយកម្ទេច​ជញ្ជាំង​អគារ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ដើម្បី​បាញ់​ទឹក​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​

spot_img

ភ្នំពេញ​៖ ក្រោយ​អភិបាល​រាជធានី​ទៅ​កន្លែង​អគ្គិភ័យ​ឆាបឆេះ មជ្ឈមណ្ឌល​រ៉ុក​នៅ​ម៉ោង​១០​យប់​នេះ សមត្ថកិច្ច​បាន​សម្រេច​យក​អេស្កាវ៉ាទ័រ មក​វាយ​កម្ទេច​អគារ​នៃ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ដើម្បី​បាញ់​ទឹក​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្នុង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ៖ អណ្ដាតភ្លើង​កំពុងតែបន្ដ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្នុង​អគារ ដែល​ធ្វើឲ្យ​សមត្ថកិច្ច​កំពុងតែ​ជួប​ការលំបា​ក​មែនទែន ពោល​គឺ​មិន​បាញ់​ដល់​ទីតាំង​ដែល​កំពុង​តែ​ឆេះ​នោះទេ​។​

​គួរបញ្ជាក់​ថា​៖​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ចាប់​តាំងពី​វេលា​ម៉ោង​ប្រមាណ​ជិត​៤​ល្ងាច ពោល​គឺ​គិត​ត្រឹម​ម៉ោង​ជិត​៩​នេះ មាន​រយៈពេល​៦​ម៉ោង​ហើយ ដែល​អគ្គិភ័យ​កំពុងតែ​វាយប្រហារ អគារ​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​កម្សាន្ត Rock ស្ថិតនៅ​សង្កាត់​ទ្លេបាសាក់ ខណ្ឌចំការមន ដែល​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង មកពី​គ្រប់​គោលដៅ​ដើម្បី​បាញ់​ពន្លត់​។​

​បើ​តាម​សេចក្ដីរាយការណ៍ មូលហេតុ​បឋម​ដែល​បណ្តាល​ឲ្យ​គ្រោះ​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​នេះ បាន​កើតឡើង​សង្ស័យ មក​ពី​ជាងផ្សារដែក​នៅ​អគារ​នោះ ស្រាប់តែ​ធ្លាក់​កម្ទេច​ភ្លើង​បណ្តាល​ឲ្យ​កើតឡើង​តែ​ម្តង​។​

​អគ្គិភ័យ​ដែល​ឆេះ​អគារ​របស់​មជ្ឈមណ្ឌល​កម្សាន្ត Rock បាន​រលត់​ទាំងស្រុង​ក្រោយ​សមត្ថកិច្ច​ប្រើ​អេស្កាវ៉ាទ័រ​វាយកម្ទេច​ជញ្ជាំង​, សមត្ថកិច្ច​ប្រើ​ពេល​ជាង​៧​ម៉ោង និង​ឡានទឹក​រាប់​សិប​គ្រឿង​

​ចំណែក​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទៅលើ​អគារ​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​កម្សាន្ត Rock ស្ថិតនៅ​សង្កាត់​ទ្លេបាសាក់ ខណ្ឌចំការមន បាន​រលត់​ទាំងស្រុង​ហើយ នៅវេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ក្រោយ​សមត្ថកិច្ច​ប្រើ​អេស្កាវ៉ាទ័រ ដើម្បី​វាយកម្ទេច​ជញ្ជាំង​អគារ​។​

​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ដ៏​កំណា​ច់នេះ កម្លាំង​សមត្ថកិច្ច​ប្រើ​រយៈពេល​ប្រមាណ​៧​ម៉ោង ពោល​គឺ​ឆេះ​ចាប់តាំងពី​ម៉ោង​ជិត​៤​ល្ងាច រហូតដល់​ម៉ោង​ជិត​១១​យប់ និង​ប្រើប្រាស់​ឡានទឹក​អស់​រាប់​សិប​គ្រឿង​។​

​សម្រាប់​ប្រតិបត្តិការ​នេះ ត្រូវបាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី លោក​ឧត្តមសេនីយ៍ទោ នេ​ត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ កម្លាំង​អាវុធហត្ថ និង​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ផង​ដែរ​។​

​សម្រាប់​ទំហំ នៃ​ការខូចខាត​វិញ​នោះ អគារ​ដែល​រង​ការឆាបឆេះ បាន​ខូចខាត​ស្ទើរតែ​ស្រុង ជាពិសេស​ដំបូល​តែម្តង តែ​ចំពោះ​ទ្រព្យសម្បត្តិ និង​សម្ភារៈ​នោះ គេ​មិន​ទាន់​ដឹង​មានតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ​។ នៅក្នុង​ហេតុការណ៍​នេះ ក៏​មាន​មន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់ បាន​សន្លប់​ផង​ដែរ ក្រោយ​ពេល​ទៅ​ជួយ​អន្តរាគមន៍​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×