Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ងើបឡើង​វិញ ០,២០% នៅ​ថ្ងៃ​ជួញដូរ​នៅ​ថ្ងៃ​សុក្រ​នេះ​

spot_img

​ភ្នំពេញ ៖ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​ងើបឡើង​វិញ ០,២០% ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃ​សុក្រ​នេះ មកដល់​៦៤០,៤៩ ពិន្ទុ​។​
​ភាគហ៊ុន​អេស៊ីលីដា (ABC) និង​ហ្គ្រេ​ន​ធ្វី​ន (GTI) មាន​កំណើន​៤០​រៀល និង​៨០​រៀល មកដល់​១៦.៩០០​រៀល និង​៣.៣០០​រៀល រៀង​គ្នា​។ ផ្ទុយ​មកវិញ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) និង​ផេស​ថិ​ក (PEPC) បាន​ថយចុះ​២០​រៀល និង​១០​រៀល មក​ត្រឹម​១១.៩៦០​រៀល និង​២.៩៤០​រៀល​។​

​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​បិទ​នៅ​ថ្លៃថេរ​ដដែល​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៣១,៧៨​លាន​រៀល​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×