Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​មេខ្យល់ ៧០​នាក់ និង​ពលករ​គេច​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៥១​នាក់​

spot_img

​ភ្នំពេញៈ មេខ្យល់​ដែល​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់ គឺ​ព្រំដែន​កម្ពុជា​-​ថៃ​-​វៀតណាម ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចំនួន ៧០​នាក់ គិត​ចាប់ពី​ថ្ងៃទី​១៣-២០ ខែកុម្ភៈ ឆ្នាំ​២០២១​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ប្រាប់ CEN នៅ​ថ្ងៃទី​២២ ខែ​កម្ភៈ ឆ្នាំ​២០២១​។

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​បញ្ជាក់ថា មេខ្យល់​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានដូចជាៈ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវ និង​ខេត្តកោះកុង​។ មេខ្យល់​បាន​ប្រើល្បិច​ថ្មី​ដោយ​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច ដោយបាន​ដាក់​បង្កប់​ម​នុស្ស​នៅក្នុង​រថយន្ត​ដឹក​ផ្លែឈើ​…​។​

​មន្ត្រី​ដដែល​បាន​បន្តថា ការស្វែងរក និង​ទប់ស្កាត់​ពលករ​គេចវេស​ពី​ច​ត្តា​ឡី​ស័ក គឺ​គិត​ចាប់ពី​ថ្ងៃទី​១៣-២០ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ចំនួន ១៥១​នាក់ ក្នុងនោះ​ស្រី ៦៧​នាក់ និង​បាន​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ពលករ​ដែល​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​មានដូចជាៈ ខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ខេត្តតាកែវ ខេត្ត ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្តសៀមរាប …​។​

​សូមជម្រាបថា កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​វៀតណាម បាន​ខិតខំ​ធ្វើការ​ទប់ស្កាត់​ពល​ករ​ឆ្លងដែន​ន​ខុសច្បាប់ និង​ស្រាវជ្រាវ​រក​មេខ្យល់​ដើម្បី​នាំយកមក​ផ្តន្ទាទោស​តាមច្បាប់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×