Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​កូន Kim Jong-Un ធ្លាប់បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ប្រេ​ស៊ី ដើម្បី​សុំ​ទិដ្ឋាការ​ចូល​ប្រទេស​លោកខាងលិច​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un និង​ឪពុក​ដែល​បាន​ទទួលមរណៈភាព លោក Kim Jong-il អាច​បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ប្រេ​ស៊ីល​ក្លែងក្លាយ​ដើម្បី​សុំ​ទិដ្ឋាការ​ទៅកាន់​ប្រទេស​លោកខាងលិច នៅ​អំឡុង​ឆ្នាំ ១៩៩០ តាម Reuters ដែល​ដកស្រង់​ប្រភព​ពី​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់ ៥​រូប របស់​អឺរ៉ុប​ខាងលិច ឲ្យដឹងថា មេដឹកនាំ​កូរ៉េ​ទាំងពីរ​ខាងលើ បាន​ប្រើប្រាស់​លិខិតឆ្លងដែន​នោះ ដើម្បី​សុំ​ទិដ្ឋាការ​ទៅកាន់​ប្រទេស​អឺរ៉ុប​ខាងលិច​យ៉ាងតិច ២ ។

លិខិតឆ្លងដែន​ប្រេ​ស៊ីល​ថតចម្លង​របស់​ឪពុក​កូន​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-il និង Kim Jong-Un ។​

Reuters ដដែល​ផ្សាយ​ថា ពួកគេ​ប្រើប្រាស់​លិខិតឆ្លងដែន​ប្រេ​ស៊ីល​ដែល​មាន​បិទ​រូបថត​ជា​របស់ Kim Jong-Un និង Kim Jong-il យ៉ាង​ច្បាស់លាស់ ហើយ​សុំ​ទិដ្ឋាការ​ពី​បណ្តា​ស្ថានទូត​បរទេស​។ ប្រការ​នេះ​បង្ហាញ​ឲ្យឃើញ​បំណងប្រាថ្នា​ចង់​ចេញ​ទៅ​ប្រទេស​ក្រៅ​របស់​ពួកគេ​ក៏​ដូចជា​កិច្ច​ប្រឹងប្រែង​របស់​គ្រួសារ​ដឹកនាំ​កូរ៉េខាងជើង សំដៅ​បើក​ច្រក​រំដោះ​ខ្លួន​ចេញពី​គ្រោះអាសន្ន​។​

​ស្ថាន​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង បាន​បដិសេធ​មិន​ឆ្លើយតប​នឹង​រឿងនេះ​។ រីឯ​ក្រសួងការបរទេស​ប្រេ​ស៊ីល​វិញ ប្រាប់ថា គេ​កំពុង​ស៊ើបអង្កេត​។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​ពីប្រេ​ស៊ីល​និយាយថា លិខិតឆ្លងដែន​ទាំង​២​នេះ​គឺជា​ក្រដាស​ស្នាម​ស្រប​ច្បាប់​ដែល​បណ្តា​ស្ថាប័ន​កុងស៊ុល​ផ្តល់ឲ្យ​។​

​ប្រភព ៤​ផ្សេង​ទៀត​បញ្ជាក់ថា លិខិតឆ្លងដែន​ប្រេ​ស៊ីល​២ ដែល​មាន​រូបថត Kim Jong-Un ជ្រក​ក្រោម​ឈ្មោះ Josef Pwag និង Kim Jong-il ឈ្មោះ Ijong Tchoi ត្រូវបាន​ប្រើប្រាស់​សម្រាប់​សុំ​ទិដ្ឋាការ​យ៉ាងតិច​នៅ​ប្រទេស​លោកខាងលិច​ចំនួន ២​។ គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​ត្រូវ​បាន​ផ្តល់​ទិដ្ឋាការ​ដែរឬទេ​។​

​លិខិតឆ្លងដែន​នេះ អាច​ត្រូវបាន​ឪពុក​កូន Kim Jong-Un និង Kim Jong-il ប្រើប្រាស់​សម្រាប់​ធ្វើដំណើរ​ទៅកាន់​ប្រេ​ស៊ីល ជប៉ុន និង​ហុងកុង​។​

​កាលពី​ឆ្នាំ ២០១១ កាសែត​ជប៉ុន Yomiuri Shimbun ធ្លាប់បាន​ចុះផ្សាយ​ព័ត៌មាន​ថា Kim Jong-Un បាន​ទៅ​តូ​ក្យូ គ្រា​នៅ​តូច ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​ប្រេ​ស៊ីល នៅ​ឆ្នាំ ១៩៩១ មុន​ថ្ងៃ​ដែល​លិខិតឆ្លងដែន​ប្រេ​ស៊ី​លទាំង​២​ត្រូវបាន​ផ្តល់ឲ្យ​។​

​លិខិតឆ្លងដែន​ទាំង​២​នេះ មាន​សុពលភាព ១០​ឆ្នាំ និង​មាន​ត្រា “​ស្ថានទូត​ប្រេ​ស៊ីល​ប្រចាំ Prague” ហើយ​ថ្ងៃ​ផ្តល់ឲ្យ​គឺ​ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ១៩៩៦​។ ប្រភព​សន្តិសុខ​មួយចំនួន​ឲ្យដឹងថា បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ផ្ទៃមុខ​បានបញ្ជាក់​ថា រូបថត​នេះ​គឺ​ពិតជា Kim Jong-Un និង​ឪពុក​របស់​លោក​។​

​លិខិតឆ្លងដែន​ដែល​មាន​រូប​របស់ Kim Jong-Un ត្រូវបាន​ផ្តល់​ឲ្យ​ក្រោម​ឈ្មោះ Josef Pwag មាន​ថ្ងៃកំណើត​គឺ​ថ្ងៃ​ទី ១ កុម្ភៈ ១៩៨៣​។ លិខិតឆ្លងដែន​របស់​លោក Kim Jong-il ត្រូវបាន​ផ្តល់​ឲ្យ​ក្រោម​ឈ្មោះ Ijong Tchoi ដែល​មាន​ថ្ងៃកំណើត​ទី ៤ មេសា ១៩៤០​។ អតី​មេដឹកនាំ Kim Jong-il ដែល​បាន​ស្លាប់​នៅ​ឆ្នាំ ២០១១ មាន​ថ្ងៃ​ឆ្នាំ​កំណើត​ពិត គឺ​ឆ្នាំ ១៩៤១​។ ទីកន្លែង​កំណើត​នៃ​លិខិតឆ្លងដែន​ទាំងពីរ​គឺ Sao Paulo Brazil​។​

​ប្រភព​សន្តិសុខ​ដែល​ផ្តល់​ព័ត៌មាន​ខាងលើ​បាន​បដិសេធ​មិន​ពណ៌​នាពី​វិធី​ដែល​គេ​យក​បាន​លិខិតឆ្លងដែន​ថតចម្លង ដោយហេតុ​ថា នេះ​ជា​គោលការណ៍​សម្ងាត់​៕ សូ​យ​ន​

spot_img
×