Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានដ្ឋាន​ដែល​គ្មាន​ច្បាប់​គឺ​ត្រូវ​បិទ​តាមច្បាប់​កំណត់ ហើយ​ការត្រួតពិនិត្យ​យានយន្ត​ដឹកទំនិញ​ត្រូវ​រឹតបន្តឹង​

spot_img

ភ្នំពេញ ​៖​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន គ្រប់​រាជធានី​ខេត្ត ទាំងអស់​ត្រូវ​អនុវត្ត នីតិវិធី​បិទ​យានដ្ឋាន​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស ដែល​ប្រភព​នៃ​ការកែច្នៃ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នាំ​ឱ្យ​ខូចខាត​ផ្លូវថ្នល់ ស្ពាន និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

​ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​មករា និង​ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី សមាជិក​គណៈកម្មាធិកា​រ និង​អនុគណកម្មការ និង​អគ្គលេខាធិការ និង​លេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែ​មករា និង​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​ចងក្រង​ដោយ​គណៈកម្មាធិការ​។ របាយការណ៍​នេះ ផ្តោត សំខាន់​ទៅលើ​បញ្ហា​ចំបង​នានា ទាក់ទង​នឹង​ការតាក់តែង​លិខិត​បទដ្ឋាន ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ និង ឯកទេស​ជំនាញ លទ្ធផល​ត្រួតពិនិត្យ​រឹតបន្តឹង​អនុវត្ត​ច្បាប់ សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ប្រតិកម្ម របស់​សាធារណជន បញ្ហា​និង​ភាព​ប្រឈម ផែនការ និង​ទិសដៅ​អនុវត្ត​ការងារ​បន្ត​។​

​យោងតាម​របាយការណ៍​នេះ លោក​ទេសរដ្ឋមន្ត្រី​បានកត់សម្គាល់​ឃើញ​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​ខែ មករា​-​កុម្ភៈ ឆ្នាំ​២០១៨ បាន​កើតឡើង​ចំនួន​៥២៩​លើក បណ្តាលឱ្យ​ស្លាប់​ចំនួន​១៦៨​នាក់ និង​របួស​ចំនួន ៧៤៤​នាក់ ជា​មធ្យម​ជនរងគ្រោះ​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ចំនួន ៥.៦​នាក់ និង​របួស​ចំនួន​១៣,៥​នាក់ ប្រៀបធៀប នឹង​ខែ​មករា​-​កុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ គ្រោះថ្នាក់​បាន​ថយចុះ​ចំនួន​៨១​លើក ស្មើនឹង​១៣%​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ពិនិត្យ​នីតិវិធី​ចេញ​ប័ណ្ណបើកបរ ឡើង​វិញ​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ជា​ដើម​ចង​មួយ​ធ្វើអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។ ទន្ទឹមនឹងនេះ​លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន ស្នើសុំ​អោយ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងពេល​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន តាម​ដងផ្លូវ រឹតបន្តឹង​ការត្រួតពិនិត្យ វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ប័ណ្ណបើកបរ និង​ប័ណ្ណ​សម្គាល់​យានយន្ត ដើម្បី​ធានា​សុវត្ថិភាព ក៏ដូចជា​បង្ការ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជំរុញ​លើ​ការរៀបចំ​លិខិត​បទដ្ឋាន​ដែល​តម្រូវ​អោយ យានយន្ត​ដឹកទំនិញ និង​រថយន្ត​ធុន​ធំ ត្រូវ​មាន​បិទ​ចំណាំងផ្លាត​សុវត្ថិភាព (​ស្ទីគ័រ​ចំណាំងផ្លាត​ពន្លឺ​ពេលយ​ប់​) ដើម្បី ការពារ​អាយុជីវិត​អ្នកបើកបរ​ពេលយប់ ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​កើតឡើង​ជា​យថាហេតុ​។​

​មុន​នឹង​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ​ចំពោះ​សមាជិក​សមាជិកា គណៈកម្មាធិការ ក៏​ដូចជា​ក្រុម​ការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ទាំងអស់ ដែល បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ ប្រកបដោយ​ជោគជ័យ​កន្លងមក និង​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុម ការងារ​ខិតខំ​ប្រឹងប្រែង​ការងារ​បន្តទៀត ដើម្បី​កម្ពុជា​គ្មានរ​ថយ​យន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×