Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ៖ ក្នុង​១​ឆ្នាំ​កម្ពុជា​បាត់​ចំណូល​ជាង​២០​លាន​ដុល្លារ ពី​ការ​គេចវេះ​មិន​បង់ពន្ធ​របស់​ពលក​របរ​ទេស

spot_img

ភ្នំពេញ ៖ ក្នុង​១​ឆ្នាំៗ​កម្ពុជា​បាត់​ចំណូល​ពន្ធ​ជាង​២០​លាន​ដុល្លារ ពី​ការ​គេចវេះ​មិន​បង់ពន្ធ​របស់​ពលក​របរ​ទេស ដែល​មក​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងចំណោម​ជន​បរទេស​អន្តោប្រវេសន៍ ដែល​មក​ស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា​ជាង​១៦​ម៉ឺន​នាក់ គឺមាន​តែ​ប្រមាណ​៥​ម៉ឺន​៧​ពាន់​នាក់​ប៉ុណ្ណោះ ដែល​មាន​ប័ណ្ណ​ការងារ​ស្របច្បាប់​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​បន្ដ​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នា​ទីស្តីការក្រសួង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យមាន​ជនបរទេស​ធ្វើការ​នៅ​កម្ពុជា ដោយ​មិន​ស្រប​ច្បាប់​ទៀត​នោះឡើយ ហើយ​បើ​នៅតែ​បន្ត​ទៀត នឹង​នាំឱ្យ​បាត់បង់​ដល់​ចំណូល​ថវិកាជាតិ និង​បាត់បង់​ឱកាស​ការងារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា ជនបរទេស​អន្តោប្រវេសន៍ និង​ពលករ​បរទេស ដែល​មក​ស្នាក់នៅ និង​បម្រើការ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់​ដែល​បានកំណត់ បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ទ្វេ​គុណ ឬ​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​តែម្តង ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឲ្យ​អង្គភា​ពពាក់ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ក្រសួង​ការងារ ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​និយោជក​ទាំងអស់​អំពី​បញ្ហា​នេះ ប៉ុន្ដែ​ការចុះ​អប់រំ​ណែនាំ​នេះ ត្រូវតែ​ធ្វើ​ឡើង​ស្រប​តាម​លក្ខខណ្ឌ​ច្បាប់ និង​ក្រមសីលធម៌​។​សម្ដេច​ក្រឡ​ហោម បាន​គូសបញ្ជាក់ថា ក្នុង​ករណី​ចាំបាច់​ដែល​និយោជក​មិន​ព្រម​អនុវត្ត និង​សង្ស័យ​ថា​កន្លែង​ណា​មាន​កម្មករ​ធ្វើការ​អត់​ច្បាប់ ឬ​បង្កើន​ល្បែងស៊ីសង ត្រូវតែ​បញ្ជូន​ក្រុម​ប្រតិបត្តិការ​ទៅ​តែម្ដង​ដើម្បី​បង្ក្រាប​បទល្មើស​នេះ​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេស​អន្តោប្រវេសន៍​សរុប​ចំនួន​៤៦.៧៧៦​គ្រួសារ ស្មើ​នឹង​មនុស្ស​ចំនួន​១៧៦.៨១២​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៧៩.៧២៨​នាក់ ក្នុងនោះ​ជនបរទេស​បែប​អន្តោប្រវេសន៍​កាន់កាប់​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ចំនួន​២០.២១៨​គ្រួសារ ស្មើ​នឹង​មនុស្ស​៧៣.៣៩៧​នាក់ ស្រី​៣៥.៨៨៨​នាក់ មាន​០៥​សញ្ជាតិ លើ​៧​ប្រភេទ​ឯកសារ​រួមមាន ៖ សៀវភៅ​ស្នាក់នៅ​ចំនួន​១៨.៥៨០​ក្បាល សៀវភៅ​គ្រួសារ ចំនួន​២.១៧៧​ក្បាល សំបុត្រកំណើត ចំនួន​១១.៣៣៦​ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន​២៤១​ច្បាប់ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​៦.៧២២​ប័ណ្ណ លិខិត​ឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​៦៣២​ក្បាល និង​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​អចលនវត្ថុ​ចំនួន​៤១​ប័ណ្ណ ។ នៅ​ឆ្នាំ​២០១៧ ជនបរទេស​ប្រព្រឹត្ត​បទល្មើស​ក្នុងប្រទេស​កម្ពុជា ចំនួន ៣៧៦​លើក មាន​មនុស្ស ១៧៧១​នាក់ មាន​៣៧ សញ្ជាតិ ។ ក្នុងនោះ ក៏មាន​ជនបរទេស​រងគ្រោះ ចំនួន ២០៥​នាក់ ដោយ​ស្លាប់ ១១៩​នាក់ និង​របួស ៨៦​នាក់ មាន​៣០​សញ្ជាតិ ។ ជនបរទេស ដែល​បាន​ប្រព្រឹត្ត​បទល្មើស កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ នៅ​ទូទាំង​ប្រទេស​កម្ពុជា គិត​ត្រឹម​​ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ចំនួន​សរុប ១១៣០​នាក់ ( ស្ត្រី ២៦៥ នាក់ ) មាន​ចំនួន​៤៦​សញ្ជាតិ ក្នុងនោះ​ជា​ប្រភេទ​ជន​ដែល​ត្រូវ​ចោទ ចំនួន​២០៤​នាក់ (​ស្រី ៤៣​នាក់​) ជនជាប់ចោទ មាន​ចំនួន ១០៨​នាក់ (​ស្រី ៣០​នាក់​) ពិរុទ្ធជន​មាន​ចំនួន​៣៩១​នាក់ (​ស្រី​១៣៤​នាក់​) និង​ទណ្ឌិត មាន​ចំនួន ១៦២​នាក់ (​ស្រី ៥៨​នាក់​)​។​

​លោកនាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បានឱ្យដឹងថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បង្កើន​សមត្ថភាព​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ជា​បញ្ហា​គន្លឹះ​សំខាន់ៗ​មួយចំនួន ដើម្បី​ឈាន​ទៅ​គ្រប់គ្រង​ជនបរទេស​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​បន្ត​ត្រួតពិនិត្យ និង​ស្វែងរក​អ្នក​កាន់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ព្រមទាំង​ត្រួតពិនិត្យ​ហត្ថ​ពលករ​បរទេស ដើម្បី​ឱ្យ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ដោយ​បាន​ទៅ​ធ្វើ​ប័ណ្ណ​ការងារ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×