Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន ផ្តល់​ជំនួយឥតសំណង​ទឹកប្រាក់ ៣,១៧០​លាន យ៉េន​ជប៉ុន (​ស្មើនឹង ប្រមាណ ៣០​លាន ដុល្លារ​អា​មេ​រិច​) សាងសង់​វិទ្យាស្ថាន គរុកោសល្យរាជធានីភ្នំពេញ​និង​បាត់ដំបង​

spot_img

​ភ្នំពេញ ៖ ការគ្រោង​ចំណាយ​ក្នុងការ​សាងសង់​វិទ្យាស្ថាន​គរុ​កោស​ក្យ​ទាំងនេះ ត្រូវបាន​បង្ហា​ញក្នុង​ពិធី​ប្រគល់​-​ទទួល​សម្ភារៈ​ជូនទៅ​វិទ្យាស្ថាន​គរុកោសល្យ រាជធានី​ភ្នំពេញ និង ខេត្តបាត់ដំបង ពិធី ប្រគល់​-​ទទួល​សម្ភារៈ​បាន​ប្រារព្វ​ធ្វើ ឡើង​នៅ​រសៀល ថ្ងៃ​សុក្រ​ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ២:៣០​នាទី នៅ វិទ្យាស្ថាន គរុកោសល្យ រាជធានី​ភ្នំពេញ​។
​ពិធី​នេះ​បាន​ធ្វើឡើង​ដើម្បី​បញ្ជាក់​ពី​ការប្រគល់​នូវ​សម្ភារៈ​ជា​ផ្លូវការ ដែល​បានផ្តល់​ដោយ “​គម្រោង​សាងសង់​វិទ្យា​ស្ថា គរុកោសល្យ​” ជូន​ដល់​ក្រសួង អប់រំ យុវជន និង​កីឡា ក្រោយពី​ការបំពាក់ និង​បណ្តុះបណ្តាល​អំពី​ការ ប្រើប្រាស់​បាន បញ្ចប់​ជា​ស្ថាពរ ហើយ​បន្ទាប់ពី​ពិធី​នេះ​តទៅ សម្ភារៈ​សម្រាប់​បន្ទប់ពិសោធន៍​វិទ្យាសាស្ត្រ បន្ទប់​កុំព្យូទ័រ បន្ទប់ សិល្បៈ​ជាដើម និង​អគារ​សាងសង់​ថ្មី​ផ្តល់​ដល់​វិទ្យាស្ថាន គរុកោសល្យ រាជធានី ភ្នំពេញ​និង​បាត់ដំបង​ទាំងនោះ នឹង អាច​ចូលរួម ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងដល់​ការអប់រំ​គ្រូបង្រៀន នៅ​ប្រទេស​កម្ពុជា​។​

​អង្គការ​JICA​បាន​បញ្ជាក់ថា​“​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុកោសល្យ​” នេះ ជា​គម្រោង​ជំនួយឥតសំណង​ក្នុង​ទំហំ ទឹកប្រាក់ ៣,១៧០​លាន​យ៉េន​ជប៉ុន (​ស្មើនឹង​ប្រមាណ ៣០​លាន ដុល្លា​អាមេរិក​)​។ ជា​បន្ថែម​លើ​គម្រោង​នេះ​ទៀត​JICA បាន​កំពុង​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្មវិធីសិក្សា​លម្អិត​សម្ភារៈ បង្រៀន​និង​លើកកម្ពស់​សមត្ថភាព​គ្រូ​ឧ​ទេ្ទ​ស​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ទាំងពីរ ដោយ​គម្រោង​ជំនួយ​បច្ចេកទេស ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​JICA​ចុះ​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១​បានបញ្ជាក់​ងា​តាម រយៈ​គម្រោង​ទាំងនេះ មូលដ្ឋាន​ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​វិទ្យាស្ថាន គរុកោសល្យ​ទាំងពីរ ត្រូវបាន​កែលម្អ ដើម្បី អាច ប្រែក្លាយ​ខ្លួន​ទៅជា​គ្រិះ​ស្ថាន​ផ្តល់​ការអប់រំ​កំរិត បរិញ្ញាប័ត្រ រយៈពេល បួន ឆ្នាំ​បាន​យ៉ាង​ពេញលេញ​។​
​សមាសភាព​ចូលរួម មាន​តំណាង ក្រសួង អប់រំ យុវជន និង​កីឡា ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ការិយាល័យ​JICA​វិទ្យាស្ថាន​គរុកោសល្យ​ទាំងពីរ​ទីប្រឹក្សា​គម្រោង និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×