Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ ៖​ទប់ស្កាត់​រាល់​ការហូរ​ចូល​គ្រឿងញៀន​នៅតាម​តំបន់​ព្រំដែន​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​

spot_img

​សៀមរាប ៖ ការត្រួតពិនិត្យ និង​ទប់ស្កាត់​រាល់​ការហូរចូល នៃ​គ្រឿងញៀន​នៅតាម​តំបន់​ព្រំដែន​ប្រទេស គឺជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​យុទ្ធសាស្ត្រ​នេះ មិន​អាច​កាត់ផ្តាច់​បាន​ពី​វត្តមាន​របស់​ការិយាល័យ BLO ទាំង​១៤​កន្លែង​នៅ​ទូទាំងប្រទេស​ដែល​បាន​និង​កំពុង​ដើរ​តួនាទី​ស្នូល​ក្នុង​ការសម្របសម្រួល​ទាំង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក​ទាក់ទង​ទៅនឹង​បទល្មើស​គ្រឿងញៀន និង​ឈាន​ទៅ​បង្ក្រាប​ទាន់ពេល នេះ​បើ​តាម​ការអះអាង​ពី​លោកនាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ជា​អធិបតីភាព​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ សម្រាប់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO កាលពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នៅ​ខេត្ត​សៀមរាប​។​

​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់វិធានការ​គ្រប់បែប​យ៉ាង​តាម​រយៈ​ការ ដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ និង​លើក​ទី​២ បាន​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ពី​ផលប៉ះពាល់​និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​គ្របដណ្តប់​ទៅលើ​ក្រុម​គោលដៅ​ចំនួន ៩.៦៤០.០២១​នាក់ និង​ធ្វើ​ការបង្ក្រាប​បទល្មើស​បាន​ចំនួន​៨.១៧០​ករណី​ចាប់​ជនសង្ស័យ​បាន​ចំនួន​១៧.៧៩៥​នាក់ (​ស្រី​១.៥៨៤​នាក់​) ដែល​ក្នុងនោះ​មាន​ករណី​ធំៗ មួយ ចំនួន​បង្រា្កបបាន​ដោយ​ការិយាល័យ BLO ។​

នាយ​ឧត្តមសេនីយ៍ បាន​លើកឡើង​ថា សិក្ខាសាលា​នេះ គឺ​ដើម្បី​ពិភាក្សាគ្នា​អំពី​ការអនុវត្ត​ការងារ​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO រយៈពេល​១៦​ឆ្នាំ​កន្លងមក​នៅ​កម្ពុជា និង​រិះរក​នូវ​ដំណោះស្រាយ​ល្អៗ​សម្រាប់​អនុវត្ត​បន្ត​ទៅ​អនាគត ដោយ​រួមសហការ​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដោយ​ឆ្នាំ​២០១៧​កន្លងទៅនេះ​។ បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់ និង​លើ​សកលលោក នៅតែ​បន្ត​ទទួលរង​ការគំរាមកំហែង​ពី​និន្នាការ​នៃ​ការដាំដុះ ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ។ ដោយឡែក នៅ​កម្ពុជា​យើង​ក៏​មិន​ខុស​ពី​បណ្តា​ប្រទេស​ទាំងនោះ​ដែរ គឺ​នៅតែ​បន្ត​ទទួល​រង​ឥទ្ធិពល​ពី​និន្នាការ​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×