Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រង​ការរិះគន់ដូចព្យុះ ព្រោះតែ​ឪពុក​អាយុ ៦២ ឆ្នាំ ថើប​បឺត​មាត់​កូនស្រី​ខ្លួន​​យ៉ាង​​ស្រើប​​ស្រាល​​ ប្រៀប​នឹង​ស្រីក្មេង​បែបនេះ​!

spot_img

​តារា​សម្តែង​ហុងកុង​ម្នាក់ បាន​រង​ការរិះគន់​យ៉ាងខ្លាំង ពី​សំណាក់​អ្នកលេង​អ៊ិន​ធើ​ណែ​ត បន្ទាប់ពី​គាត់​បាន​បង្ហោះ​រូបថត​ខ្លួនឯង និង​កូនស្រី​របស់គាត់ ថើប​បឺត​មាត់​គ្នា​យ៉ាង​ស្រើបស្រាល នៅក្នុង​ថ្ងៃ​ខួបកំណើត​គំរប់ ១៥ ឆ្នាំ​របស់​នាង នៅលើ​បណ្តាញ​សង្គម​ចិន Weibo ។​

​យោងតាម​ប្រភពព័ត៌មាន​បា​ឲ្យ​ដឹងថា តារា​សម្តែង TVB លោក Joseph Lee អាយុ ៦២ ឆ្នាំ បានសម្រេច​ធ្វើ​ខួបកំណើត​ឲ្យ​កូនស្រី​របស់គាត់​ឈ្មោះ Cherie នៅឯ​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​ទីក្រុង​ម៉ា​កាវ ដែលមាន​ក្រុមគ្រួសារ និង​មិត្តភក្តិ​ចូលរួម​ផងដែរ ។ ទោះយ៉ាងណា រូប​ទាំងនេះ​ដែល​ត្រូវបាន​ចែករំលែក​ដោយ Lee បាន​រង​ប្រតិកម្ម​រិះគន់​ភ្លាមៗ​ពី​បណ្តា​អ្នកប្រើប្រាស់ Weibo ។​

​មតិយោបល់​រាប់រយ​ត្រូវបាន​ឆ្លើយតប​នៅលើ​ទំព័រ Weibo របស់ Lee ដោយ​មនុស្ស​ភាគច្រើន​បាន​សម្តែង​ការ​ស្អប់ខ្ពើម​យ៉ាងខ្លាំង ចំពោះ​ទង្វើ​ស្រលាញ់​កូនស្រី​របស់ខ្លួន​ដ៏​ជ្រុល​ហួស​របៀបនេះ ។ ម្នាក់​បាន​និយាយថា Lee បាន «​កេងចំណេញ​» ពី Cherie ខណៈ​អ្នក​ដទៃទៀត​និយាយថា​៖ «​ឪពុកម្តាយ​មិនគួរណា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កូនៗ​របស់​ពួកគេ​នៅក្នុង​អាយុ​ពេញវ័យ​ទៅហើយ មិនថាឡើយ​ពួកគេ​ជា​កូនប្រុស ឬ កូនស្រី​នោះឡើយ​» ។ ប៉ុន្តែ មនុស្ស​ជាច្រើន​ទៀត នៅបាន​រិះគន់​ស្រាល​ថា បើ​ចង់​ធ្វើ​អីចឹង ម្តេចក៏​គាត់​មិន​ថើប​ថ្ពាល់​កូនស្រី​! ។​

Lee បាន​ប្រាប់ Oriental Daily ថា Cherie បាន​ផ្តួចផ្តើម​ការ​ថើប ហើយ​គាត់ និង​កូនស្រី បាន​មាន «​ទំនាក់ទំនង​» យល់ច្រឡំ​មួយ​នេះ​ជាមួយគ្នា​អស់​រយៈពេល​ជា​​យូរមក​ហើយ តាំងពី​នាង​នៅ​តូច​ម្ល៉េះ ។ គាត់​បាន​និយាយថា​៖ «​នៅពេល​កូនស្រី​របស់ខ្ញុំ ជិត​ផ្លុំ​ភ្លើងទាន នាង​បាន​មានបំណង​ចង់​ថើប តើ​ខ្ញុំ​នឹង​គួរ​ធ្វើ​អ្វី​ទៅ​?» ។​

​យោងតាម Lee នោះ​កូនស្រី​របស់គាត់ Cherie «​សប្បាយចិត្ត​» ចំពោះ​សកម្មភាព​រង​ការរិះគន់​នេះ ។ «​ខ្ញុំ​បាន​ប្រាប់​នាង​ថា គ្រប់គ្នា​មាន​ចំណុច​ទស្សនៈ​ខុសៗ​គ្នា ហើយ​ប្រសិនបើ​ពួកគេ​បញ្ចេញ​ភាពអវិជ្ជមាន​ចំពោះ​យើង នោះ​យើង​ត្រូវបាន​ប្រកាន់យក​អាកប្បកិរិយា​វិជ្ជមាន​» ៕ ចន្ទី​

ចុះ​ប្រិយមិត្ត​វិញ យល់ឃើញ​យ៉ាងណាដែរ​!?​

  

spot_img
×