Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ត្រូវមាន​ភាពរឹងមាំ ក្នុង​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ ព្រមទាំង​ដោះស្រាយ​បញ្ហា​នានា​

spot_img

​ភ្នំពេញ​៖ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ​នៅតាម​ព្រំដែន ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ អគ្គស្នងការ អគ្គ​ស្នងការរង​នគរបាលជាតិ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំ​ក្នុងថ្ងៃនេះ​គឺ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​តាម​ព្រំដែន និង​ការរៀបចំ​កម្លាំង​នគរបាល​ការពារ​ព្រំដែន និង​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​នគរបាល​ការពារ​ព្រំដែន​។ សម្ដេច​ក្រឡាហោម បាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​កំណែទម្រង់​នគរបាល​ការពារ​ព្រំដែន ចាំបាច់​ត្រូវមាន​ការរៀបចំ​ផែនការ​ជាក់លាក់ ហើយ​សម្រាប់​នគរបាល​ការពារ​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​ដោះស្រាយ​បន្ត គឺ​មិនមែន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ​នោះទេ​។​

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម បាន​ចាត់ទុកថា កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ជា​កម្លាំង​ឈរ​នៅ​ជួរមុខ​ជាមួយ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​។ សម្ដេច​ក្រឡាហោម បាន​បន្តថា ការងារ​របស់​កងក​ម្លាំ​ង​នគរបាល​ការពារ​ព្រំដែន ជា​កិត្តិយស និង​ជា​មោទនភាព​របស់​ក្រសួងមហាផ្ទៃ ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ការទុកចិត្ត ផ្ដល់​តួនាទី​រួមជាមួយ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី បន្ថែម​ពីលើ​ភារកិច្ច​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​ប្រទេស​។ សម្ដេច​ក្រឡាហោម ក៏បាន​បញ្ជាក់​បន្តថា ដើម្បី​ឲ្យ​ស្របតាម​តួនាទី​ដ៏​មាន​សារៈសំខាន់ និង​តប​តាម​ការទុកចិត្ត​របស់​រាជរដ្ឋាភិបាល ក្រុមការងារ​ពាក់ព័ន្ធ​ចាំបាច់​រួមគ្នា​គាំទ្រ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ឲ្យ​មាន​ភាពរឹងមាំ ការតាំង​ចិត្ត​ច្បាស់លាស់ ព្រមទាំង​ដោះស្រាយ​បញ្ហា​នានា​ផងដែរ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​រាយការណ៍​ពី​របាយការណ៍​សង្ខេប​អំពី​វឌ្ឍនភាព​ការងារ​ព្រំដែន ដោយ​លើកឡើងថា ចំពោះ​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក៏មាន​ការពង្រាយ​កម្លាំង​នៅតាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​គេចវេស​របស់​ពលករ​ដែល​ចូលមក​កម្ពុជា ក៏ដូចជា​ពលករ​ដែល​បម្រុង​ចេញពី​ប្រទេស​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​បន្ថែមថា សភាពការណ៍ និង​ការងារ​នៅតាម​ព្រំដែន​មាន​ភាពល្អប្រសើរ ជាពិសេស រក្សាបាន​នូវ​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ជិតស្និត​ជាមួយ​ប្រទេសជិតខាង ហើយ​ការរួមចំណែក​ក្នុងការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ក៏​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×