Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ជំ​រុញឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​19

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានធ្វើ​ការជំរុញឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​ជាពិសេស​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។

​លោក អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែកុម្ភៈ និង​ទិសដៅ​ការងារ​ខែមីនា​ឆ្នាំ 2021 របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​អស់លោក​លោកស្រី​ជា អភិបាលរង​ខេត្ត លោក​អនុប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក​ទាំង​៨ លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​សរុប​៣០​រូប​។

​ក្នុងឱកាស​នោះ​ផងដែរ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​គួ​ឱ្យ​កត់សម្គាល់ ក្នុងនោះ​សម្រេចបាន​នូវ​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម ជាពិសេស​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ជាដើម​។

​លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ មួយចំនួន​ដូចខាងក្រោម ៖

១.​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​រួមសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ល្បាត និង​ពង្រឹង​ការត្រួតពិនិត្យ​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម កុំ​ឲ្យ​មាន​មនុស្ស​ឆ្លង​ចេញចូល ក្នុងនោះ​ចំពោះ​អ្នក​លួច​ឆ្លងដែន​ចូលក្នុង​ប្រទេស ត្រូវ​នាំខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅ​វិភាគ​។

២.​បន្ត​ផ្សព្វផ្សាយ​អនុវត្ត​វិធានការ​របស់​សម្តេច​តេ​ជោ​ដើម្បី​ការការពារ​ជំងឺ​កូ​វីដ​១៩ (៣​ការពារ​,៣​កុំ​) រួមមាន ៣​ការពារ -(១.​ពាក់​ម៉ាស់ ២.​លាងដៃ ៣.​គម្លាត​បុគ្គល (​រក្សា​គម្លាត​ចាប់ពី​១,៥​ម៉ ឡើងទៅ​)​។​
៣​កុំ​- (១.​កុំ​ចូលទៅ​កន្លែង​បិត​ជិត គ្មាន​ខ្យល់​ចេញចូល និង​មា​ស៊ីន​ត្រជាក់​ច្រើនពេក ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម​)​។

៣.​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ពង្រឹង​ទប់ស្កាត់ ការតាមដាន​មុខសញ្ញា ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​ឱ្យបាន​ល្អ​។

៤.​បន្ត​បង្កើន​ការផ្សព្វផ្សាយ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ជំរុញ​ប្រជាពលរដ្ឋ​ពាក់មួក​សុវត្ថិភាព និង​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ម៉ឺងម៉ាត់​ទៅលើ​រថយន្ត​ដឹក​កម្មករ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចៃដន្យ​ណាមួយ​៕ រក្សា​សិទ្ធិ​ដោយ​៖ វ៉ៃ​កូ​

 

spot_img
×