Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បិទ​ទីតាំង​ចំនួន​៤៤​កន្លែង​ហើយ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ​នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ទីតាំង​ចំនួន​៤៤​កន្លែង​ហើយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួងសុខាភិបាល បាន​យក​សំណាក​និង​បាន​បិទ​ទីតាំង​ទាំងនោះ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​–១៩ ។​

​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បែបនេះ​ក្នុង​ឱកាសលោក​ប្រចាំការ ដោះស្រាយ​កិច្ចការ​បន្ទាន់​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​–១៩ ព្រឹក​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា រដ្ឋបាល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ជុំវិញ​ការបង្ការ​និង​ទប់ស្កាត់​ការរីក​ដាល​រីក​រាលដាល​ជំងឺ​កូ​វីដ​–១៩​នេះ​ដោយ​យើង​បាន​បិទ​ទីតាំង​ចំនួន​៤៤​ហើយ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​នេះ​ក្រោយពី​យើង​បាន​យក​សំណាក​ចេញពី​ទីតាំង​ទាំង​៤៤​នេះ​។​

លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​មន្ទីរ​សុខាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវតែ​សហការគ្នា​ធ្វើការ​ងារ​នេះ​ឲ្យ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព ដើម្បី​ឈានទៅ​លុបបំបាត់​ឲ្យ​បាន​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ​។​

គួរ​បញ្ជាក់ដែរថា មកដល់ពេលនេះ​មាន​ទីតាំង​បន្តបន្ទាប់​ទៀត ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល គ្រោង​នឹង​យក​សំណាក​ជាមួយនឹង​ការបិទ​ទីតាំង​ទាំងនោះ​ផងដែរ ក្រោយពី​បានទទួល​ព័ត៌មាន​ថា​ទីតាំង​នោះ​គឺមាន​អ្នក​ដែល​សង្ស័យ​ពាក់ព័ន្ធ​សហគមន៍​ព្រឹត្តិការណ៍​២០​កុម្ភៈ​នេះ​។​

​លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា ចំពោះ​កិច្ចប្រជុំ​ខាងលើនេះ​នឹងត្រូវ​ធ្វើ​ឡើងជា​រាងរាល់ថ្ងៃ ចាប់ពី​ម៉ោង​១០​ទៅ​ម៉ោង​១១​ព្រឹក ដើម្បី​យើង​គ្រប់គ្រង​ស្ថានការណ៍ ថា​តើ​យើង​គួរតែមាន​វិធានការ​យ៉ាងណា​បន្ថែមទៀត​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​–១៩​នេះ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×