Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន ៖ វត្តមាន​របស់​អនុព័ន្ធ​យោធា​ប៉ា​គី​ស្ថាន​បង្ហាញ​ទំនាក់​ទំ​ន​មិត្តភាព​កាន់តែ​ស្អិតល្មួត​

spot_img

​ភ្នំពេញ ​៖ ​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន បាន​អះអាង​ថា វត្តមាន​របស់​អនុព័ន្ធ​យោធា​ប៉ា​គី​ស្ថាន ក្នុង​គោលបំណង​ទំនាក់​ទំ​ន​មិត្តភាព​រវាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​កងទ័ព​ប៉ា​គី​ស្ថាន ជាពិសេស​ធ្វើឱ្យ​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ត្រូវបាន​ពង្រឹង​ពង្រីក​ស្អិតល្មួត​។​

​រសៀល​ថ្ងៃ​អង្គារ ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការរង និង​ជា​នាយសេនាធិកា​រកង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អនុញ្ញត​ឱ្យ​លោក Muhmmad Rasa UI Hasnain អនុព័ន្ធ​យោធា​ប៉ា​គី​ស្ថាន​ដែល​ទើប​តែងតាំង​ថ្មី​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ ។

​ក្នុងជំនួប​លោក​វរសេនីយ៍ឯក អនុព័ន្ធ​យោធា​ប៉ា​គី​ស្ថាន​ដែល​លោក​ទើបតែ​តែងតាំង​ថ្មី​មក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​លើក​អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​អ្នកដឹកនាំ​និង​ជា​នាយករដ្ឋមន្ត្រី ។

លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន បាន​លើក​អំពី​ការទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​ប៉ា​គី​ស្ថាន ដែល​យើង​មាន​កិច្ច​ប្រតិបត្តិការ​ល្អ​ព្រមទាំង​ជា​មិត្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​បណ្តា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​អាស៊ាន​។ លោក​ឧត្តមសេនីយ៍ក៏​បាន​លើ​ក​អំពី​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ និង​រចនាសម្ព័ន្ធ​អាវុធហត្ថ​ពី​ថ្នាក់ជាតិ​រហូត​ដល់​ថ្នាក់មូលដ្ឋាន ព្រមទាំង​បាន​លើក​អំពី​កងរាជអាវុធហត្ថ​ដែល​បាន​ទៅ​ចូលរួម​រក្សា​ការពារ​សន្តិសុខ​ជាមួយ​អង្គការ​សហប្រជាជាតិ ជូន​ដល់​ប្រតិភូ​។​វត្តមាន​របស់​លោក​អនុព័ន្ធ​យោធា​ប៉ា​គី​ស្ថាន​ក្នុង​គោលបំណង​ទំនាក់​ទំ​ន​មិត្តភាព​រវាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​កងទ័ព​ប៉ា​គី​ស្ថាន ជាពិសេស​ធ្វើឱ្យ​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ត្រូវបាន​ពង្រឹង​ពង្រីក​ស្អិតល្មួត​ឡើង​ថែម​ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×