Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ PPAP បាន​ងើបឡើង​មកដល់ ១២.០០០​រៀល​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​

spot_img

​ភ្នំពេញ ៖ ក្នុងពេល​ផ្សារ​បិទ​ថ្ងៃ​អង្គារ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ត្រូវបាន​ជួញដូរ​នៅ​ថ្លៃ​១២.០៤០​រៀល ដោយមាន​កំណើន ១០០​រៀល ហើយ​ថ្លៃ​ប្រហាក់ប្រហែល​នេះ​ត្រូវ​បានឃើញ​លើកចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​មុន​។​

​ស្រដៀង​គ្នា​នេះដែរ ភាគហ៊ុន​អេស៊ីលីដា (ABC)​ក៏បាន​បង្ហាញ​នូវ​កំណើន ២០​រៀល ផងដែរ ដែល​បាន​បិទ​នៅ ១៦.៩០០​រៀល​។​

​ផ្ទុយទៅវិញ ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ PAS និង​ផេស​ថិ​ក​PEPC បាន​ធ្លាក់​ចុះមក​ត្រឹម ៦.០០០​រៀល ១៣.៣៨០​រៀល និង​២.៨៦០​រៀល រៀង​គ្នា​។​

​ភាគហ៊ុន​ហ្ក្រេ​ន​ធ្វី​ន (GTI)​និង តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​៣.២៨០​រៀល និង​១.៥៥០​រៀល​។​

​ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​.​បាន​បន្ត​ធ្លាក់ចុះ​០,០៤%​ទៀត មក​ត្រឹម ៦៣៩,២៨​ពិន្ទុ ជាមួយនឹង​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​ចំនួន​១២៥,៣៥​លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×