Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​កម្ពុជា ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន និង​កាន់កាប់​អាវុធ​អាកា​ខុសច្បាប់​

spot_img

​ភ្នំពេញ ៖ ដោយ​ទទួលបាន​បទបញ្ជា ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ផែន​ការងារ​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត វិសិដ្ឋ ស្នងការរង ទទួល​ផែន​ការងារ​អន្តោប្រវេសន៍ និង​លោកនាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ នៅ​ចំណុច​ក្នុង​បុរី​សុភមង្គល ផ្ទះជួល​លេខ​H12B ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ករណី​ស្នាក់នៅ​ខុសច្បាប់ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រើប្រាស់​អាវុធ​អាកា​ដោយ​ខុសច្បាប់ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នកដទៃ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាតិ​បារាំង ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ BAUDRY SEBASTIEN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​បញ្ជូន​ជនជាតិ​បារាំង ទៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដើម្បី​ពិនិត្យ​រក​មេរោគ​ឆ្លង កូ​វីដ​-១៩ និង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ជ្រោយចង្វារ បណ្តោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល និង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ ៖ ផាន់ សារឿន​

spot_img
×