Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ជា​អ្នក​ផ្តល់​វត្ថុធាតុដើម​ដល់​រោងចក្រ​ផលិត​អាវុធ​គីមី​របស់​ស៊ី​រី​

spot_img

​ប្រទេស​កូរ៉េ​ខាងជើង​បាន​បញ្ជូន​វត្ថុធាតុដើម​ជាច្រើន​ទៅ​ដល់​ប្រទេស​ស៊ី​រី ហើយ​វត្ថុធាតុដើម​ទាំងនោះ​
​អាច​នឹង​ត្រូវ​គេ​ប្រើប្រាស់​ក្នុង​ការផលិត​អាវុធ​គីមី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​ពុធ​
​ទី ២៨ ខែ​កុម្ភះ​នេះ​។​

​វត្ថ​ធាតុ​ដើម​ទាំង​នោះ​រួមមាន ឥដ្ឋការ៉ូ​ប្រឆាំង​អាស៊ី​ត សន្ទះ​សំរាប់​បើក​បង្ហូរ ឬ​បិត និង​បំពង់​ជាដើម​។

​បើ​តាមរ​បាយ​ការណ៏​របស់​អង្គការ​សហប្រជាជាតិ​ដែល​មិន​ទាន់​បាន​បញ្ចេញ បានឲ្យដឹងថា អ្នកជំនាញ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​រោងចក្រ​ផលិត​អាវុធ​របស់​ស៊ីរី។​

​ការ​ផ្គត់​ផ្គង​សំភារៈ​ទៅ​ដល់​ប្រទេស​ស៊ី​រី ដោយ​កូរ៉េ​ខាងជើង​គឺ​សុទ្ធតែ​ជា​របស់​ហាមឃាត់ រួមមាន ការ៉ូ​ប្រឆាំង​អាស៊ី​ត និង​កំដៅ ប្រដាប់​បង្ហូរ​អាស៊ីត និង​ឧបករណ៏​វាស់​សីតុណ្ហភា​ព​ផងដែរ​។ ការ​រ៉ូ​ធន់​​នឹង​អាស៊ីត ត្រូវបាន​គេ​ជឿថា អាច​នឹង​ប្រើប្រាស់​ដើម្បី​សាងសង់​រោងចក្រ​ក​ផលិត​អាវុធ​គីមី​។​

​បើ​តាម​សេ​ក្តី​រាយការណ៏​របស់ Wall Street Journal បានឲ្យដឹងថា មាន​ការដឹកជញ្ជូន​សំភារៈ​​ទាំងនោះ​ទៅ​កាន់​ប្រទេស​ស៊ី​រី​ចំនួន ៥​ដង តាមរយៈ​ក្រុមហ៊ុន​ជំនួញ​ចិន ក្នុង​កំឡុង​ចុងឆ្នាំ ២០១៦ និង​ដើមឆ្នាំ ២០១៧​។​

​ការចោទប្រកាន់ថា​កូរ៉េខាងជើង​ជា​អ្នកផ្តល់​ជំនួយ​ដល់​ស៊ី​រី​ក្នុង​ការផលិត​អាវុធ​គីមី បាន​កើតឡើង​ ​ក្រោយពេល​មាន​សេចក្តី​រាយ​ការណ៏​ថ្មីៗ អំពី​ឧស្ម័ន​ពុល ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​កងកំលាំង​ស៊ី​រី​។​

​ទោះយ៉ាងណា របប​ស៊ី​រី​បដិសេធថា ខ្លួន​ប្រើប្រាស់​អាវុធ​គីមី​៕ សុភ័ក្ត្រ

spot_img
×