Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់ ! អ្នកស្រី ញឹម សុខា បកស្រាយ​ទាំង​ទឹកភ្នែក តាំងពី​ក្លាយជា​ម្តាយធម៌​ស្រីអូន​មក គាត់​ដាច់បាយ ព្រោះតែ​….

spot_img

​ជាការ​ពិតណាស់ កាលពីពេល​កន្លងទៅនេះ តារា​ជើងចាស់​អ្នកស្រី ញឹម សុខា ក្រោយពី​បាន​ធ្លាក់ខ្លួន​ដើរ​លាងចាន ដោយ​ឃើញ​មាន​ក្តី​អាណិត​ពេក អ្នកនាង​ស្រីអូន សម្រស់​ធម្មជាតិ ក៏បាន​ជួយឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន 500$ និង​ថែមទាំង​ទទួលយក​អ្នកស្រី​ធ្វើជា​ម្តាយធម៌​ទៀតផង​។​

​តែ​ទោះយ៉ាងណា ក្រោយ​ឃើញ​មាន​មនុស្ស​មួយចំនួន ជាពិសេស​នៅក្នុង​ចង្កោម​សិល្បៈ និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ឬ អាច​និ​យា​យា​ថា​ជាការ​ចំអក​ឲ្យ​ក៏​ថា​បាន គឺ​ចាប់តាំងពី​ក្លាយជា​ម្តាយធម៌​សេដ្ឋ​នី (​ស្រីអូន​) រួចមក មាន​ជីវភាព​ធូរ​ខ្លាំង មានផ្ទះ មាន​ឡាន មាន​សព្វបែបយ៉ាង​ដែលជា​ការមិនពិត​នោះ នៅពេលនេះ តារា​សម្តែង​ជើងចាស់​អ្នក​មីង សុខា បាន​ចេញមុខ​បកស្រាយ​ការពិត​។

​ទាក់ទង​នឹង​រឿង​កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​នេះ អ្នក​មីង សុខា សូម​និយាយ​ជាការ​ពិត​ថា គាត់​ពិតជា​អរគុណ​ខ្លាំងណាស់ ដែល​បាន​កូនធម៌ (​ស្រីអូន​) បាន​ជួយ ដែល​ក្នុងនោះ​មាន​លុយ ២ លាន​រៀល (500$) ពេល​មកជួប​ដំបូង និង​ជួយ​បង់ថ្លៃ​បន្ទប់​ជួល​១​ខែ ៨០ ដុល្លារ បាន​២​ខែ ប៉ុន្តែ ក្រៅពីនេះ គឺ​កូនធម៌ (​ស្រីអូន​) ពុំបាន​ជួយ​អ្វី​បន្ថែមទៀត​នោះទេ​។​

​អ្នក​មីង សុខា បាន​រៀបរាប់​បន្ត​ទាំង​ទឹកភ្នែក ដោយនិយាយ​ត្រង់ៗ​ថា ចាប់តាំងពី​ក្លាយជា​ម្តាយធម៌​ស្រីអូន​មក គឺ​គាត់​ចង់​ដាច់បាយ ព្រោះតែ​ផលិតកម្ម គេ​លែង​ហៅ​ទៅ​ថត​ទៀត ដោយសារតែ​គេ​រើសអើង ឬ គិតថា​បាន​ក្លាយជា​ម្តាយធម៌​សេដ្ឋ​នី​ទៅហើយ តើ​នៅ​ក្រ​ខ្វះ​អី​ទៀត​។ អ្នក​មីង សុខា ចង់​និយាយ​ពាក្យ​ដាច់បាយ​នេះ គឺ​សំដៅថា ក្នុងនាម​យើង​មានឈ្មោះ​ជា​ម្តាយធម៌​ក៏ពិតមែន ប៉ុន្តែ បើ​យើង​មិន​ទៅរក​ខ្លួន​យើង តើ​បាន​អី​ហូប​ទៅ នេះ​មានន័យថា កូនធម៌​មិនអាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ​យើង​បាន​រហូត​នោះទេ​។​

​យ៉ាងណាមិញ នៅពេល​សួរ​ដល់​ចំណុច​មួយ​ថា ចុះ​នៅពេល​ឈឺ ហេតុអ្វី​បានជា​រត់ទៅរក​លោក អ៊ឹម ជីវ៉ា ជួយ ម៉េច​ក៏​មិន​ទៅរក​កូនធម៌ អ្នក​មីង សុខា បាន​ប្រាប់ថា មូលហេតុ គឺ​មិន​ចង់ទៅ​រំខាន​កូន នាំ​ឲ្យ​កូន​លំបាក​ដោយសារ​ទៀត ព្រោះ​យល់ថា​កូន​ពិតណាស់​ជា​រវល់​ខ្លាំង ជាមួយ​ការងារ​រកស៊ី​។ អ្នក​មីង សុខា ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ ចាប់តាំងពី​បានក្លាយ​ជា​ម្តាយធម៌​ស្រីអូន តាំងពី​ពេលនោះ គឺ​រូបគាត់​ពុំដែល​បាន​ជួប​មុខ​គ្នា​ម្តងទៀត​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×