Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេល​ដ៏​ស្លុតរន្ធត់​! ពស់វែក​ដ៏​ធំ​១​ក្បាល​ហក់បំ​បុក​ក្បាល​ខ្លាំងៗ ទៅនឹង​បង្អួច​កញ្ចក់​ដើម្បី​ចូលក្នុង​ផ្ទះ​ប៉ង​ស៊ីឆ្មា តែ​ទីបំផុត​ត្រូវ​… (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ខ្លាច ដែល​ពស់វែក​ដ៏​ធំ​១​ក្បាល បាន​បើក​វែក​ពី​ដើមឈើ បំ​បុក​ក្បាល​ទៅនឹង​បង្អួច​កញ្ចក់​ផ្ទះ​លាន់​សូរ​ខ្លាំងៗ ក្នុង​បំណង​ចូលទៅ​ខាងក្នុង ដើម្បី​អាចជា​វាយប្រហារ​សត្វ​ឆ្មា​ ។​

​យ៉ាងណាមិញ វីដេអូ​នៃ​ហេតុការណ៍​ពស់វែក​១​ក្បាល ព្យាយាម​បំ​បុក​ក្បាល ដើម្បី​ទម្លុះ​បង្អួច​កញ្ចក់​ច្រើនលើកច្រើនសា​យ៉ាងខ្លាំងៗ​គួរ​ឲ្យ​ខ្លា​ចនេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង​ស្ថិត​នៅឯ​ផ្ទះមួយ​ក្នុង Brunei, ប្រទេស​ម៉ាឡេស៊ី ។​

​ទោះយ៉ាងណា វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​ប្រគល់​ឲ្យ​មន្ត្រី​សត្វព្រៃ ដែល​ប្រើ​វា​ដើម្បី​ព្រមាន​ពលរដ្ឋ​អំពី​គ្រោះថ្នាក់​របស់​ពស់វែក ដែល​វារ​ឡើង​តាម​ដើមឈើ ហើយ​ចូលក្នុង​ផ្ទះ​របស់​ពួកគេ​តាម​បង្អួច ។​

​ពួក​មន្ត្រី​និយាយថា​៖ «​ចូរ​ប្រុងប្រយ័ត្ន​! ប្រសិន​លោកអ្នក​រក្សា​ផ្កា ឬ ដើមឈើ​តូចៗ សូមកុំ​ដាំ​វា​នៅ​ជិត​មាត់​បង្អួច​ផ្ទះ ។ នេះ​សំណាង​ហើយ​! ដែល​បង្អួច​កញ្ចក់​ផ្ទះ​នោះ​ពុំ​បើកចំហ​» ។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​និយាយថា ក្មេងស្រី​ម្នាក់​ស្ថិតនៅ​ខាងក្នុង​ផ្ទះ ហើយ​នាង​ជា​អ្នក​កត់ត្រា​វីដេអូ​ឃ្លី​ប​នេះ ។​

​ពួកគេ​បន្ថែមថា​៖ «​នាង​មិន​ខ្លាច ប៉ុន្តែ ប្រសិនបើ​ពស់វែក​នោះ អាច​លូន​ឡើង​ចូល​ក្នុងផ្ទះ​បាន នោះ​នឹង​អាចមាន​បញ្ហា​កើតឡើង​ចំពោះ​នាង ។ ហេតុនេះ សូមមេត្តា​បិទ​បង្អួច​ជានិច្ច​!» ។​

​ទោះយ៉ាងណា ពស់វែក​នេះ​ត្រូវបាន​សម្លាប់ បន្ទាប់ពី​ឪពុក​របស់​នាង​បានមក​ដល់ផ្ទះ និង​ទាញ​ដំបង​វែង​មួយ​ទៅ​វាយប្រហារ​វា​នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួកគេ ៕ ចន្ទី​

spot_img
×