Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​នៅសល់​ចំហាយ​ស្រា​ពី​យប់ បើក​ម៉ូតូ​លឿន​ដូច​ព្យុះ បណ្ដាលឱ្យ​ដួល​ស្លាប់​ម្នាក់ នៅ​ក្រុង​ស្វាយរៀង

spot_img

​ខេត្តស្វាយរៀង ៖​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​ខ្លួនឯង​។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅវេលា​ប្រហែល​ម៉ោង ៣​ទៀបភ្លឺ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២១ លើផ្លូវ​ជាតិ​លេខ ១ ចន្លោះ​គីឡូម៉ែត្រ ១២៩/១៣០ ស្ថិត​ក្នុងភូមិ ឃោ​សាង សង្កាត់ ស្វាយ​តឿ ក្រុង ស្វាយរៀង ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១G ០០៤៣ បើកបរ​ដោយ​ឈ្មោះ ចាន់ សុធី ភេទ ប្រុស អាយុ ៣៤ មុខរបរ យោធា រស់នៅ​ភូមិ​ថ្មី ឃុំ​តា​នូ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត មិន​ពាក់មួក​សុវត្ថិភាព ( អ្នកបើកបរ​ស្លាប់​នៅ​កន្លែងកើតហេតុ ) ម៉ូតូ​ខូចខាត​ស្រាល ។

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ចំពោះ​មធ្យោបាយ​ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការនគរបាល​ក្រុង​ស្វាយរៀង ។

​ចំណែក​សាកសព សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ហើយ​មូលហេតុ ដែលនាំឱ្យ​កើតមាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​គឺ​បណ្តាលមកពី អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន ៕ រក្សា​សិទ្ធិ​ដោយ​៖
​វ៉ៃ​កូ​

spot_img
×