Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទ​នាយក​សាលា​ម​ឋ​ម​សិក្សា​ហ៊ុនសែន​ថ្នល់ទទឹង ថា ប្រើប្រាស់​ថវិកា​សាលា​មិន​មាន​តម្លាភាព និង​ទារ​លុយ​ពី​អាណាព្យាបាល​សិស្ស​

spot_img

ភ្នំពេញ ​៖ ​មាន​ពាក្យ​ប្តឹង​អនាមិក​មួយ បាន​ចោទប្រកាន់​លោក គឹម ថន នាយក​សាលា​ម​ឋ​ម​សិក្សា ហ៊ុន សែន ថ្នល់​ទទឹង ថា ប្រើប្រាស់​ថវិកា​សាលា​មិន​មាន​តម្លាភាព និង​ទារ​លុយ​ពី​អាណាព្យាបាល​សិស្ស​។ នេះ​បើ​តាម​ការផ្សាយ​ក្នុងផេក​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្តឹង​ចោទប្រកាន់​លោក គឹម ថន នាយក​សាលា​ម​ឋ​ម​សិក្សា​ហ៊ុនសែន​ថ្នល់ទទឹង ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុង​ការអនុវត្ត​តួនាទី​និង​ភារកិច្ច ដូចជា ប្រើប្រាស់​ថវិកា​សាលា​មិន​មាន​តម្លាភាព តម្រូវ​ឲ្យ​អាណាព្យាបាលសិ​ស្ស​បង់ប្រាក់​ពេល​សុំ​ពាក្យ​ចូល​រៀន និង​តម្រូវឲ្យ​មាន​អ្នក​លក់​ដូរ និង​រថយន្ត​ដឹក​សិស្ស​ក្នុង​សាលា​បង់ប្រាក់​ប្រចាំខែ​។

​តាម​ការបំភ្លឺ​របស់​គឹម ថន និង​តាម​ការស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅដល់​ទីតាំង​ជាក់ស្តែង យើង​សង្កេតឃើញថា បរិវេណ​នៅក្នុង​សាលា​មាន​ការអភិវឌ្ឍន៍ មាន​បរិស្ថាន​ល្អ មាន​បំពាក់​កាម៉េរ៉ា​សុវត្ថិភាព រីឯ​ការយល់ឃើញ​របស់​អាណាព្យាបាល​សិស្ស បាន​បង្ហាញ​អំពី​ភាព​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​លោកនាយ​ក ដោយ​លោក​នាយក​ពុំ​បាន​តម្រូវ​ឲ្យ​អាណាព្យាបាលសិ​ស្ស អ្នកលក់ដូរ និង​រថយន្ត​ដឹក​សិស្ស បង់​ប្រាក់​ទេ ការបង់ប្រាក់​នេះ​គឺ​ប្រើប្រាស់​គោលការណ៍​ការស្ម័គ្រចិត្ត​តែប៉ុណ្ណោះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×