Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​កម្លាំង​សរុប​បង្កើន​ពង្រឹង​ការពារ​សន្តិសុខ នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទីតាំង​ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន​

spot_img

​ភ្នំពេញ​៖ នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​សរុប​បន្ត​ដាក់ពង្រាយ​បង្កើន​ពង្រឹង​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ទាំងយប់​ទាំង​ថ្ងៃ​នៅ​គោលដៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ទីតាំង​ដែល​ត្រូវ​បិទ​បណ្តោះអាសន្ន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ ដើម្បី​បង្ការ​ទប់ស្កាត់​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ចង់​គេចវេស​មិន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​។

​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ ប្រចាំការ​ការពារ​ត្រួតពិនិត្យ​និង​បានដាក់​រនាំង​ដែក រឹតត្បិត នៃ​ការចេញចូល​នៅក្នុង​តំបន់​រឺ​ទីតាំង​ដែល​ត្រូវ​ហាមឃាត់​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រួម​មានៈនៅ​ចំណុច​មជ្ឈមណ្ឌល​កោះ​ពេជ្រ សណ្ឋាគារ​សុខា នៅ​ខណ្ឌ​ជ្រោយចង្វារ និង នៅ​គោលដៅ​សណ្ឋាគារ ខុន​ដូ នៅ​ខណ្ឌ​បឹង​កេងកង រួម​នឹង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្តា​ខណ្ឌ​មួយចំនួនទៀត​ផងដែរ​។​

​ក្រៅពី​ការប្រើប្រាស់​កម្លាំង​យាម​តាម​គោលដៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្តតាម​ផែនការ​ដឹកនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​ជាមួយ​មធ្យោបាយ​និង​បំពាក់​សម្ភារៈ​ចុះ​ល្បាត​ចល័ត​ជាប្រចាំ​អនុវត្តតាម​វេន​ប្រចាំ​បញ្ជា​ដោយ​ចេញ​ត្រួតពិនិត្យ​នៅ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយមាន​លោក​លោកស្រី​ស្នងការរង​និង​លោកនាយ​ការិយាល័យ​ជំនាញ​ដឹកនាំ​កម្លាំង​ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​ទទួលខុសត្រូវ​ខ្ពស់​។​

​ការ​រឹតបន្តឹង​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ នៅ​គោលដៅ​ទីតាំង​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​សំណាក់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បុគ្គល​គេចវេស​មិន​ចង់​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែលជា​បញ្ហា​ប្រឈម​បង្ក​ឱ្យ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
​រាជធានី​ភ្នំពេញ​ត្រូវគេ​មើលឃើញថា បាន​ផ្ទុះ​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចូល​សហគមន៍​ជា​លើក​ទី​៣ ក្នុង​ព្រឹត្តិការណ៍​២០ កុម្ភៈ ដែល​ការឆ្លង​ចូល​សហគមន៍​លើក​ទី​៣​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ព្រឹត្តិការណ៍​លើក​ទី​១ ថ្ងៃ​០៣​វិច្ឆិកា និង​លើក​ទី​២ ថ្ងៃ​២៨ វិច្ឆិកា ២០១៩ កន្លងទៅនេះ​។

​ទីតាំង​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០ កុម្ភៈ មាន​រហូត​៧៥​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ។ ទីតាំង​ទាំងនោះ​មាន​ទាំង​សាលារៀន ខុន​ដូ បុរី សណ្ឋាគារ ផ្ទះសំណាក់ លំនៅឋាន ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត ជាដើម​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×