Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​បន្ទាយមានជ័យ ព្រមាន​ចាប់ខ្លួន​ដាក់គុក​ចំពោះ​ម្ចាស់​, អ្នកបើក​រថយន្ត​ដឹក​សំពីងសំពោង និង​ម្ចាស់​សិប្បកម្ម​កែច្នៃ​រថយន្ត​ខុស​

spot_img

បន្ទាយមានជ័យ ៖ លោកស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ព្រមាន​ចាប់ខ្លួន​ដាក់គុក​ចំពោះ​ម្ចាស់​និង​អ្នកបើករថយន្ត​ដឹក​សំពីងសំពោង និង​ម្ចាស់​សិប្បកម្ម​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​។​

​លោកស្នងការ​គឺ​ឧត្តមសេនីយ៍ទោ អាត់ ខែម ថ្លែង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ប្រ​បូកសរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សន្តិសុខ ប្រចាំ​ខែ​កុម្ភៈ លើក​ទិសដៅ​ការងារ​បន្ត របស់​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នា​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កម្ភៈ ឆ្នាំ​២០១៨​។

លោក​បាន​បញ្ជា​អោយ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រោមបង្គាប់​ត្រូវ​ចាត់វិធានការ​ចំពោះ​ម្ចាស់​និង​អ្នកបើកបរ​រថយន្ត​ដឹក ឬ​ផ្ទុកទំនិញ​សំពីងសំពោង​ល្មើសច្បាប់​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ​ព្រោះ​លោក​ឃើញថា ជា​ផ្នែក​មួយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​

ហើយ​ពី​ពេល​នេះ​តទៅ នគរបាល​លែង​អនុគ្រោះ​ដល់​ជន​ទាំងនោះ​ទៀតហើយ ព្រោះ​តាម​អង្កេត​គឺ​កន្លង​មក​ជន​ទាំងនោះ​ប៉ូលីស​ឃាត់​មក​អប់រំ​ណែនាំ ហើយ​ធ្វើ​កិច្ចសន្យា​រាប់​ភ្លរ​ច ហើយ​មុខ​អ្នក​ល្មើស​គឺ​ដដែលៗ​។​ប៉ុន្តែ​ពួកគេ​មិន​រាងចាល​ឡើយ ហើយ​ប្រមាថ​នូវ​ច្បាប់​និង​ប្រតិបត្តិការ​របស់​ប៉ូលីស​ដោយ​ចំពោះ​មុខ​តែម្តង​។ វិធានការ​ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​គឺមាន​តែ​បញ្ជូន​ពួកគេ​ទៅ​តុលាការ​តែ​ម្តង​។​

​លោក​ឧត្តមសេនីយ៍ អាត់ ខែម ក៏​ថ្លែង​ព្រមាន​ដែរ​ថា ចំពោះ​ម្ចាស់​សិប្បកម្ម​កែច្នៃ​រថយន្ត​នោះ​វិញ ក៏​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវ​តុលាការ​ដែរ រកឃើញ​ថា​បាន​ធ្វើ​ផ្គើន មិន​រាងចាល ក្បត់​កិច្ចសន្យា ហើយ​ឥឡូវនេះ​ហៅ​មក​ធ្វើ​កិច្ចសន្យា​ចុងក្រោយ​។​

សូមបញ្ជាក់​ថា បើ​យោង​លោក​វរសេនីយ៍ សន គឹម​សួគ៍ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា ៖ បញ្ហា​រថយន្ត​ដឹក​សំពី​សំពោង និង​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស បើសិនជា​មិន​មាន​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​នោះទេ បា​នៅតែ​កើតមាន​ជា​ដដែល​។ ហើយ​បា​ក៏​ជា​ផ្នែក​មួយ​នៃ​អត្តា​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ផងដែរ​។​

សូមបញ្ជាក់​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ខេត្ត​បន្ទាយមានជ័យ កើតឡើង​ចំនួន​១១​ករណី​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន​១៤​នាក់​និង​ទទួល​រងរបួស​ធ្ងន់​ស្រាល​១១​នាក់​។​

បើ​ប្រៀបធៀប​ខែ​កុម្ភៈ​និង​ខែ​មករា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១១​ករណី​ស្មើគ្នា ប៉ុន្តែ​អត្រា​អ្នក​រងគ្រោះ​ស្លាប់​កើនឡើង​៥​នាក់ របួសធ្ងនើ​កើន​៥​នាក់ របួសស្រាល​ថយ​៦​នាក់​៕​ ដោយ ៖ បន្ទាយ

spot_img
×