Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវ​ចូល​ថែរក្សា​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​

spot_img

ស្វាយរៀង ៖ លោ​ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​បាន​ធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់​របស់​គណបក្ស ប្រឆាំង ឬ​ពួក​អគតិ​មួយចំនួន​ដែល​ចូលចិត្ត​បំភ្លៃ​ការពិត និង​តែងតែ​រារាំង ដល់​ការអភិវឌ្ឍ​របស់​ប្រទេស​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ចូលរួម​ថែរក្សា​សមិទ្ធផល​នៅទីនេះ​ឱ្យបាន​ល្អ​ប្រសើរ​សម្រាប់​ទុក​ជា​ទីកន្លែង​សិក្សា និង​ស្រាវជ្រាវ​ដល់​អ្នកជំនាន់ក្រោយៗ​ទៀត​។​

​លោកស្រី​ធ្វើការ​អំពាវនាវ​បែប​នេះ​ក្នុងឱកាស​ដែល​អញ្ជើញ​សំណេះសំណាល​ក្នុង​ពិធី​សម្ភោ​ធ​ព្រះវិហារ និង​សមិទ្ធផល នានា​ក្នុង​វត្ត​ដងទង់ ស្ថិតនៅ​ភូមិ​ច្រក​ឬ​ស្សី សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​ចំណាយ​ការសាងសង់​សរុប​សមទ្ធិ​ផល​ទាំង​អស់​ជាង​១​លាន​ដុល្លា​។​

​លោកស្រី​ម៉ែន​សំអន​ថ្លែង​នៅក្នុង​ឱកាស​នោះ​បាន​ពាំនាំ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំងពីរ តែងតែ​មាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ ទុក្ខលំបាក​សព្វបែបយ៉ាង​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា​។​

​លោកស្រី​បាន​បញ្ជាក់ថា​ក្នុង​ចំណោម​សមិទ្ធិផល​ជាច្រើន​ឥត​គណនា ដែល​រាជរដ្ឋាភិបាល រួម​ជាមួយ​ព្រះ​តេជ​គុណ លោក លោកស្រី សម្បុរ​ស​ជន​ជិត​ឆ្ងាយ បាន​ខិតខំ​ពុះពារ​ក្នុង​ការកសាង​ឱ្យ​កើត​ជា​សមិទ្ធិផល​ដូចដែល​មាន​នៅក្នុង​វត្ត​ដងទង់​នាពេលនេះ​។ ទន្ទឹម​នឹង​សមិទ្ធិផល​ដែល​យើង​ទទួលបាន​នា​ពេល​នេះ លោកស្រី​សូមឱ្យ​អាជ្ញាធរ និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ខេត្ត​ស្វាយរៀង បន្ដ​បំពេញការងារ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ជាពិសេស ត្រូវ​ចុះ​ឱ្យ​ដល់​មូលដ្ឋាន​ជាក់ស្ដែង​ក្ដាប់​ឱ្យបាន​ច្បាស់លាស់​ពី​កង្វះខាត សំណូមពរ​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រូវការ​ជា​ចាំបាច់ ហើយ​ដោះស្រាយ​ជូន​គាត់​ឱ្យបាន​ទាន់​ពេល​ដើម្បី​រួមចំណែក​កាត់បន្ថយ​ក​ភាពក្រីក្រ និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​លោកស្រី​បាន​បន្តទៀតថា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បន្ត​ខិតខំ​ថែម​ទៀត​ក្នុង​ការការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម​របៀបរៀបរយ​សាធារណៈ អនុវត្ដ​ន៍​ឱ្យបាន​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព បន្ដ​ជម្រុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ដ ខិតខំ​ដោះស្រាយ​ឱ្យបាន​ល្អ​នូវ​បាតុភាព​ផ្សេងៗ ក្នុង​មូលដ្ឋាន ព្រមទាំង​ធ្វើ​យ៉ាងណា​ឱ្យ​សមិទ្ធិផល​នានា​ដែល​យើង​បាន​កសាង​ទាំងអស់នេះ​បាន​ដំណើរការ​ល្អ ថែរក្សា​គង់វង្ស និង​បន្ត​ធ្វើ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​លោកស្រី​ម៉ែន​សំអន​បាន​ថ្លែងអំណរគុណ​ចំពោះ អ៊ំ ពូ មីង បងប្អូន ក្មួយៗ​ទាំងអស់​ដែល​បាន​ជឿទុកចិត្ត និង​ដែល​បាន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេលកន្លងមក និង​សូម​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ថ្មី​បន្តទៀត តាមរយៈ​ការគៀងគរ​សមាជិក​នៅ​ក្នុង​គ្រួសារ និង​បងប្អូន​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន សម្រាប់​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ២០១៨​ខាងមុខ ព្រោះ​មាន​តែ​គណបក្ស​ប្រជាជន​តែមួយគត់​ដែល​បាន​រួមសុខ រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ មិនចេះ​ភូតភរ​កុហក​បោកប្រាស់ និង​មាន​សម្ថ​ត​ភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព និង​ធានាបាន​នូវ​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​។ បច្ច័យ​បានមក​ពិធី​នេះ​សរុប​បាន​ជាង​២០​លាន​រៀល​ប្រគេន​ដល់​វត្ត​ដងទង់​ដើម្បី​ដោះស្រាយ​ការខ្វះខាត​និង​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់​ទៀត​៕ វ៉ៃកូ​

spot_img
×